អាមេរិក​ធានាជាថ្មីដល់ប្រមុខអាជីវកម្មជប៉ុនអំពីគោលនយោបាយរបស់លោកត្រាំ ​

ជប៉ុន ៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន (Mike Pence) បានលើកសសើរគោលនយោបាយសេដ្ឋកិច្ចរបស់លោកត្រាំនៅក្នុងទីក្រុងតូក្យូ តាមរយៈការអះអាងប្រាប់ប្រមុខអាជីវកម្មអាមេរិក និងជប៉ុន ថា ការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយនិយតកម្មនឹងជួយលើកកម្ពស់អាជីវកម្មនៅសងខាងមហាសមុទ្រប៉ាស៊ីហ្វិក ។

ខណៈដែលកំពុងថ្លែងនៅក្នុងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅក្នុងប្រទេសជប៉ុន លោក ផេន បានបញ្ជាក់បន្ថែមថា ផែនការរបស់រដ្ឋបាលលោកត្រាំក្នុងការជួយសម្រួលនិតិវិធីពន្ធ និងការកាត់បន្ថយអត្រាពន្ធសាជីវកម្ម នឹងផ្តល់ផលប្រយោជន៍ដល់រាល់អាជីវកម្មនៅក្នុងប្រទេសជប៉ុន ។

ជាចុងក្រោយ លោកអនុប្រធានាធិបតីរូបនេះ បានលើកឡើងថា សម័យកាលនិយតកម្មជ្រុលបានចប់ហើយ ហើយលោកត្រាំមានបំណងពាំនាំមកនូវ «យុគសម័យថ្មីមួយ» ដែលពោរពេញទៅដោយការងារ និងកំណើន ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង