ពលរដ្ឋ៤០នាក់ប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ ពីករណីព្រះរាជអាជ្ញារងបញ្ជាមន្ត្រីនគរបាលបាញ់យុវជនអាយុ២១ឆ្នាំស្លាប់
(ភ្នំពេញ) ៖ មានប្រជាពលរដ្ឋមកពីភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង០៩:១៥នាទី ស្ថិតនៅត្រង់ចំនុច មុខក្រសួងយុត្តិធម៌ មានគ្នាប្រមាណ៤០នាក់ សួរនាំញត្តិដែលព្រះរាជអាជ្ញារង បញ្ជាបាញ់ជនរងគ្រោះដែលត្រូវបានព្រះរាជអាជ្ញារងេ ជ័យ រិទ្ឋី បញ្ជាមន្ត្រីនគរបាលចាប់វាយខ្នោះជនរងគ្រោះឈ្មោះហឿន ស៊ូយទ្រី និងដកកាំភ្លើងខ្លីបាញ់១គ្រាប់ចំក្បាលពីមុខធ្លាយទៅក្រោយ។
ក្នុងគោលបំណងដែលមកក្រសួងយុត្តិធម៌នេះ គឺដើម្បីសួរនាំញត្តិ ដែលបានដាក់ជូនក្រសួងយត្តិធម៌ កាលពីថ្ងៃទី២៧ មិនា ឆ្នាំ២០១៧ ក្នុងករណី សុំប្តឹង ឈ្មោះលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ដែលត្រូវបានព្រះរាជអាជ្ញារងបញ្ជាឲ្យមន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់និងដាក់ខ្នោះ ប្រើអំពើហឹង្សា និងដកកាំភ្លើងខ្លីបាញ់ជនរងគ្រោះ ឈ្មោះ ហឿន សូយទ្រី ភេទប្រុស អាយុ២១ឆ្នាំ ហើយបាញ់មួយគ្រាប់ចំក្បាលពីមុខធ្លាយទៅក្រោយសម្លាប់ ក្នុងករណីគ្រឿងញៀន ៕(SNសឺន ជុំសុធន)

