ប៉ូលិសនិងក្រុមអ្នកតវ៉ាប៉ះទង្គិចគ្នាក្នុងការតវ៉ាប្រឆាំងប្រធានាធិបតីវ៉េណេស៊ុយអេឡា​

វ៉េណេស៊ុយអេឡា ៖ ប៉ូលិសប្រទេសវ៉េណេស៊ុយអេឡាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ានៅក្នុងកំលុងពេលនៃការតវ៉ាដោយហិង្សានៅក្នុងថ្ងៃទីពីរក្នុងរដ្ឋធានីការ៉ាកាស ។

មនុស្សចំនួនបីនាក់បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលក្រុមប្រឆាំងប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវនានាក្នុងរដ្ឋធានី ។

ក្រុមដឹកនាំបក្សប្រឆាំងបានចោទប្រកាន់ការដឹកនាំប្រទេសរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ថា ប្រៀបដូចជាការដឹកនាំរបស់ជនផ្ដាច់ការ ។ ហើយជាការឆ្លើយតប ប្រធានាធិបតីវ៉េណេស៊ុយអេឡាបាននិយាយថា ក្រុមប្រឆាំងកំពុងតែព្យាយាមទម្លាក់ លោកចេញពីតំណែងដោយប្រើកម្លាំង ។

សូមរំឭកថា មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក Henrique Capriles កាលពីដើមសប្ដាហ៍នេះ បានអំពាវឲ្យប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា ចេញមកធ្វើការតវ៉ាទូទាំងប្រទេសដើម្បីទាមទារឲ្យការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឲ្យបានលឿន និងដោះលែងសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារ ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង