ពលរដ្ឋនៅតំបន់ក្បាលឆាយផ្ទុះការតវ៉ាជាមួយអាជ្ញាធរដាក់គំនូសព្រំដីប៉ះពាលដីលំដ្ឋានពួកគាត់

(ព្រះសីហនុ) ៖ ប្រជាពលរដ្ឋ រស់នៅតំបន់ក្បាលឆាយ ក្នុងក្រុម (១៨-១៩ ) ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រមាណ ២០០នាក់ បានផ្ទុះការតវ៉ាជាមួយ អាជ្ញាធរសង្កាត់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ  នៅសាលាសង្កាត់ អំពីបញ្ហាការដាក់គំនូសព្រំតំបន់ដីក្បាលឆាយ ដែលគំរោងត្រៀមឈូសឆាយព្រំដី  នឹងមានការប៉ះចំលំនៅដ្ឋាន របស់ពួកគាត់ជាច្រើនគ្រួសារ។

 

 

 

 

ប្រជាពលរដ្ឋ ដែលធ្វើការតវ៉ា បានសំណូមពរដល់លោក ចៅសង្កាត់ ស្នើសុំបញ្ជូនសំណូមពរ របស់ពួកគាត់ ទៅគណកម្មាធិការដោះស្រាយដីធ្លី ជួយដោះស្រាយដល់ពួកគាត់ដែលកំពុងរស់នៅទីនោះ ដោយលើកជាសំណូមពរថា បើមានការប៉ះដូចក្នុងគំនូសបង្ហាញព្រំដី សុំធ្វើការវៀងចេញ ដើម្បីទុកដីនោះអោយពួកគាត់បានរស់នៅបន្តជាធម្មតា។ បន្ទាប់ពីអាជ្ញធរសង្កាត់ទទួលយកសំណូមពរដើម្បីស្នើរសុំទីថ្នាក់លើជួយដោះស្រាយពួកគាត់បានត្រឡប់ទៅលមនៅដ្ឋានវិញរៀងៗខ្លួន។

 

 

 

 

លោក ឈិត សូផាត ចៅសង្កាត់លេខ១ បានធ្វើការប្រាប់ដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាតវ៉ាដល់សាលាសង្កាត់ថា យន្តការគូសគំនូសកំណត់ដីតំបន់ក្បាលឆាយនេះ ជាគំរោងរបស់អនុគណកម្មាធិការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត។  មុនពេលប្រជាពលរដ្ឋ រំសាយលោកចៅសង្កាត់ បានសន្យា នឹងយកសំណូមពរ ប្រជាពលរដ្ឋបញ្ជូនទៅគណកម្មាធិការដោះស្រាយដីធ្លីខេត្ត ហើយក៏បានចាត់បញ្ជូន មេភូមិ ដែលពាក់ព័ន្ធ ធ្វើការស្រង់ស្ថិតិលំនៅដ្ឋាន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងគំរោងគំនូសថ្មី ដើម្បីរក្សាទុកធ្វើការដោះស្រាយបន្តទៀត៕

photo_2017-04-22_02-21-26 photo_2017-04-22_02-21-30

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង