ភ្នំពេញក្រោននាំកីឡាករ កូនកាត់ខ្មែរ បារាំង សារ៉ាវុធ មករួមក្លិប

(កម្ពុជា)ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនកីឡាករចំណូលថ្មីកូន កាត់ខ្មែរបារាំងគឺកីឡាករសេងសារ៉ាវុធដែលរូបគេនឹងលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ

កីឡាករដែលមានឈ្មោះហៅក្រៅAbey រូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០០៩ជាមួយ នឹង ក្រុម FC Argentan ដែលលេងក្នុងកម្រិតអាយុក្រោម១៧ឆ្នាំរហូតដល់ឆ្នាំ២០១៤រូបគេបានផ្លាស់ទៅលេងនៅUS Alencon (Honneur Division) នៅឆ្នាំ២០១៥២០១៦លេងនៅក្លឹបAs Sarceaux (Honneur Division) នៅឆ្នាំ២០១៦២០១៨បានលេងនៅក្លឹបAS Version នឹងចំណាយពេលកន្លះឆ្នាំនៅក្លឹបFC Caen Sud Ouest (Divison 3)

សង្ឃឹមថាវត្តមានរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងជួយរួមចំនែកជាមួយមិត្តរួមក្រុមដើម្បីប្រជែងក្នុងការប្រកួតទាំងពានរង្វាន់សម្តេចហ៊ុនសែនក៏ដូចជាពានរង្វាន់លីគកំពូលកម្ពុជានាពេលខាងមុខ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង