បាកដាត៖ អ៊ីរ៉ាក់នឹងមិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារលើអ៊ីរ៉ង់ពីព្រំដែនអ៊ីរ៉ាក់ទេ

ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់ លោក Barham Salih បានប្រកាសនៅថ្ងៃពុធ ទី២៦ ខែមិថុនានេះថា អ៊ីរ៉ាក់នឹងមិនអនុញ្ញាតអោយសហរដ្ឋអាមេរិក វាយប្រហារលើ់ប្រទេសអ៊ីរ៉ង់ពីព្រំដែននៃប្រទេសអ៊ីរ៉ាក់នោះទេ ប្រសិនបើសង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិកនឹងផ្ទុះឡើងនៅពេលខាងមុខ ។

លោក Barham Salih បាននិយាយថា លោកមិនអាចអោយព្រំដែននៃប្រទេសរបស់លោក ក្លាយទៅជាទីតាំងដាក់កងទ័ពរបស់ប្រទេសដ៏ទៃ ដើម្បីវាយប្រហារទៅលើប្រទេសជិតខាងនោះទេ ទោះបីជាប្រទេសនោះ មិនមែនជាប្រទេសអ៊ីរ៉ង់ក៏ដោយ ។

លោក Barham Salih បានបញ្ជាក់ថា អ៊ីរ៉ាក់នឹងមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអាមេរិក ក្នុងការដាក់ពង្រាយកងទ័ពតាមព្រំដែនអ៊ីរ៉ាក់ ក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះទេ ទោះបីជាប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ កំពុងគិតគូរពីបញ្ហានេះក៏ដោយ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង