ក្រសួងបរិស្ថានកំពុងអនុវត្តន៍នីតិវិធីចំពោះជនជាតិចិន និងខ្មែរចំនួនប្រាំមួយនាក់ ដែលទន្ទ្រានឈូសឆាយដីព្រៃក្នុងតំបន់ហាមឃាត់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានបញ្ជាក់ប្រាប់អង្គភាព swift news នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ករណីជនជាតិចំនួនប្រាំនាក់ និងខ្មែរម្នាក់ ត្រូវបានកម្លាំងឧទ្យានុរក្ស តំបន់ដែនជម្រកសត្វពព្រៃលំផាត់ ឃាត់ខ្លួនពាក់ព័ន្ធការទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃរបស់រដ្ឋ ក្នុងតំបន់ហាមឃាត់ ដើម្បីយកធ្វើកម្មសិទ្ធិនោះ ពេលនេះ សមត្ថកិច្ចកំពុងតែអនុវត្តន៍នីតិវិធីច្បាប់ កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ។

លោក សៅ សុភាព បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧កន្លងមកនេះ  កម្លាំងឧទ្យានុរក្សបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ សហការជាមួយនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវរកឃើញកណីជនជាតិចិនចំនួនប្រាំនាក់ និងខ្មែរម្នាក់ នៅចំណុចអូររវ៉ាក់ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បាននាំគ្នាធ្វើសកម្មភាពឆាយដីព្រៃរបស់រដ្ឋ ក្នុងតំបន់ហាមឃាត់ធ្វើកម្មសិទ្ធ។

សូមរំលឹកថា មានសេចក្តីរាយការណ៍មួយ បានឱ្យដឹងថា កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាល  ស្រុកលំផាត់ ចុះស្រាវជ្រាវ ករណីឈូសឆាយដី យករ៉ែមាស នៅចំណុចអូររវ៉ាក់ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី  និងបានឃាត់ខ្លួន បទល្មើសចំនួនប្រាំមួយនាក់ ជនជាតិចិនចំនួនប្រាំនាក់ ជនជាតិខ្មែរម្នាក់  រថយន្ត LEXUSE RX 300 និងគ្រឿងចក្រ អេស្តកាវ៉ាទ័រមួយគ្រឿង យករក្សាទុកនៅប៉ុស្តិ៍ ដែនជម្រកអូររវ៉ាក់។

អធិការនគរបាល ស្រុកលំផាត់ បានប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ករណីឃាត់ខ្លួនជនជាតិចិន និងខ្មែរនោះ មិនមែនខាងសមត្ថកិច្ចប៉ូលិសជាអ្នកឃាត់ទេ គឺខាងកម្លាំងរបស់បរិស្ថានដែនជម្រកសត្វព្រៃ ប៉ុន្តែនៅយប់មិញនេះខាងបរិស្ថានគេសុំយកផ្ញើបណ្តោះអាសន្ន ហើយជនជាតិចិន និងខ្មែរនោះក៏គ្មានដាក់ខ្នេះអីដែរ។

លោកអធិការបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ ខាងបរិស្ថានបានយកជនជាតិចិន និងខ្មែរទាំងប្រាំមួយនាក់ទៅកន្លែងស្នាក់ការបរិស្ថានបាត់វិញ ហើយរឿងក្រុមជនជាតិចិនឈូសឆាយដីព្រៃក្នុងគោលបំណងអ្វីខ្លះនោះលោកមិនដឹងទេ៕

WhatsApp Image 2017-04-20 at 23.04.43photo_2017-04-21_21-22-05 photo_2017-04-21_21-22-16 photo_2017-04-21_22-29-46

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង