រដ្ឋ​​មន្ត្រីក្រសួងសាធារណការ ​ប្រកាសមិនទទួលក្រុមហ៊ុនណា​​ ដែលធ្វើផ្លូវ​គ្មាន​គុណ​ភាព​ឡើយ​

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនទទួលក្រុមហ៊ុនសាងសង់ផ្លូវណា ដែលធ្វើផ្លូវគ្មានគុណភាពទៀតឡើយ។

ក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ ឯកឧត្តម ស៊ុន ចាន់​ថុល បាន​សង្កត់ធ្ងន់​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​នូវ ​គោល​ជំហរថា «ឈប់​ទទួល​យកផ្លូវ​ធ្វើជាប់​ទៀតហើយ តែយក​ផ្លូវ​ធ្វើមាំ»។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានដាក់​កំហិតឲ្យ​ក្រុមហ៊ុន​​ពិនិត្យ​ឡើងវិញ ការ​​សាង​សង់​​ផ្លូវជាតិ​​លេខ៣ ពី​កំពត-វាលរេញ បន្ទាប់ពីពិនិត្យឃើញដោយផ្ទាល់ថា ផ្នែកខ្លះ​នៃ​កំណាត់​​ផ្លូវ​នេះ​​សាង​សង់​មិនទាន់ស្រប​តាម​លក្ខណៈ​បច្ចេកទេស ដោយត្រង់​ចំណុច​ដែល​បាន​ជួសជុល​រួច​មាន​ស្នាម​បែក​ប្រេះ និង​សំបុកមាន់។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានប្រកាសមិនអាច​ទទួល​យក​បានឡើយជួសជុល និង​សាងសង់​កំណាត់ផ្លូវ​ជាតិ​​លេខ​៣​នេះ​ និងតម្រូវឲ្យក្រុមហ៊ុនពិនិត្យ​ និង​កែតម្រូវ​ឡើងវិញ​ឲ្យបាន​ត្រឹមត្រូវ​តាមបទដ្ឋាន បច្ចេក​ទេស ទើប​ក្រសួង​អាច​ទទួល​យក​បាន៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង