ព្រឹទ្ធសភា បង្ហាញពីលទ្ធផលនៃសម័យប្រជុំលើកទី១០ នីតិកាលទី៣ ព្រឹកនេះ​

(ភ្នំពេញ) ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ ព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧នេះ។

 

អគ្គលេខាធិការព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ បានលើកឡើងថា ព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកព្រឹទ្ធសភាចូលរួម៥២រូប។

 

លោក អ៊ុំ សារិទ្ធ បានបញ្ជាក់ថា សម័យប្រជុំលើកទី១០ ព្រឹទ្ធសភា បានដំណើរការ តាមរបៀបវារៈមួយចំនួនដូចជា ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈ មន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕

 

photo_2017-04-21_10-32-16 photo_2017-04-21_10-32-26 photo_2017-04-21_10-32-29 photo_2017-04-21_10-32-37 photo_2017-04-21_10-33-06

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង