ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ នឹង​អញ្ជើញ​ជា​អធិបតីភាព​ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២

(​ភ្នំពេញ)​៖​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹង​អញ្ជើញ​ ជា​អធិបតីភាព​ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២​ (​ពី​តា​ខ្មៅ​ ដល់​អូរ​ចំបក់​)​ និង​ផ្លូវជាតិ​លេខ​២២​ (​ពី​អូរ​ចំបក់​ ដល់​អង្គតាសោម​)​ រវាង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ក្រុមហ៊ុន​ HANSHIN​ Engineering​ &​ Construction​ Co.​ Ltd​ ដែល​ជា​គម្រោង​ ឥណទាន​សម្បទាន​ ពី​រដ្ឋាភិបាល​កូរ៉េ​។​

​ពិធី​ចុះហត្ថលេខា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ ថ្ងៃ​អង្គារ​ ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២​នឹង​៣០​ នាទី​រសៀល​ នៅ​សាល​ប្រជុំ​ជាន់​ទី​៥​ នៃ​ទីស្តីការក្រសួង​។

សូមរំលឹកថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងពេលលោកដឹកនាំក្រុមការងារជំនាញត្រួតពិនិត្យការជួសជុលផ្លូវជាតិលេខ៣ពីក្រុងកំពតទៅវាលរញនោះថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើរឹងមាំ»។


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com