ការ​សម្ពោធ​ជា​ផ្លូវការ​រថយន្ត​ប្រណិត​ Range​ Rover​ Evoque​ ក្រោម​ប្រធានបទ​ “Live​ for​ Phnom​ Penh”​ /​ #HelloEvoque

(​ភ្នំពេញ​)៖​ ក្រុមហ៊ុន​ Jaguar​ Land​ Rover​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ គ្រុប​ បាន​សហការ​ជាមួយ​សំអាងការ​ នួន​ ស្រី​ នឹង​ ក្រុមហ៊ុន​ថតរូប​ @home​ Entertainment​ បាន​ធ្វើការ​សម្ពោធ​នៅ​រថយន្ត​ Range​ Rover​ Evoque​ ជំនាន់​ថ្មី​ដ៍​អស្ចារ្យ​នៅ​ស​ណ្ធា​គារ​ សូ​ហ្វី​តែ​ល​ កាលពី​ថ្ងៃ​សុក្រ​ទី​ ១៤​ មិថុនា​ កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្រោម​វត្តមាន​ដ៍​ខ្ពង់ខ្ពស់​របស់​ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ តេ​ស្យូ​,​ លោក​ជំទាវ​ វេជ្ជ​.​ អ៊ឺ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ នឹង​ លោក​ រ៉ូ​ប៊ី​ន​ ខ​ល​ហ្គ្រែ​ន​ អគ្គនាយក​ទទួល​បន្ទុក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​ភ្ញៀវ​កិត្តិយស​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។​

​តំណាង​អោយ​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ល្បី​លំដាប់​ពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​,​ លោក​ អ៊ុ​ល​ ហ្ស៊េ​បេ​កឺ​ នាយក​គ្រប់គ្រង​ទូរ​ទៅ​របស់​ក្រុមហ៊ុន​ Jaguar​ Land​ Rover​ បាន​បញ្ជាក់​ថា​រថយន្ត​ប្រណិត​ Range​ Rover​ Evoque​ គឺជា​រថយន្ត​ដែរ​បំពាក់​នៅ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ផង​ដែរ​។​នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ក្រុមហ៊ុន​បាន​លើកយក​ពី​ភាព​ទាន់សម័យ​របស់​ប្រជាជន​កម្ពុជា​ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្ប​ធ​ម៍​ប្រពៃណី​ដ៏​ស្ចា​រ្យ​មក​បង្ហាញ​ផង​ដែរ​។​

​គោលបំណង​ដ៏​សំខាន់​ក្នុង​កម្មវិធី​នេះ​គឺជា​ការ​បង្កើត​ថ្មី​ដោយ​រួម​បញ្ចូល​គ្នា​រវាង​យុវជន​ ៤​ ក្រុម​ដែរ​ជា​តួអង្គ​សំខាន់​ដែរ​បង្ហាញ​ពី​សិ​ល្បះ​វប្ប​ធ​ម៍​ប្រពៃណី​មាន​ដូច​ជា​ (​របាំ​អប្សរា​,​ តន្ត្រី​សិ​ល្បះ​បែប​បុរាណ​,​ សិ​ល្បះ​បែប​គំនូរ​,​ ការ​ច្នៃ​ម៉ូត​សំលៀក​បំពាក់​បុរាណ​)​ ដែរ​ពួក​គេ​កំពុង​តែ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ​មានការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​។​ បើ​យើង​ប្រៀបធៀប​រថយន្ត​ Range​ Rover​ Evoque​ ជំនាន់​មុន​,​ គឺជា​រថយន្ត​លក្ខ​ណះ​គ្រួសារ​ទំនើប​ដែរ​ប្រើប្រាស់​តែ​ក្នុង​ទីក្រុង​ប៉ុន្តែ​រថយន្ត​ Range​ Rover​ Evoque​ ជំនាន់​ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ពង្រឹង​សម្ថ​ភាព​កាន់តែ​អស្ចារ្យ​ជាមួយ​និរន្តរភាព​ដែរ​ធ្វើ​អោយ​រថយន្ត​ទំនើប​នេះ​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។​

​ជាមួយនឹង​ភាព​ស៊ី​វិ​ល័យ​នឹង​ទំនើប​របស់​រថយន្ត​ Range​ Rover​ Evoque​ ធ្វើ​អោយ​រថយន្ត​ទទួល​បាន​នៅ​ពានរង្វាន់​ច្រើន​ជាង​ 217​ ប្រភេទ​ផ្សេងៗ​គ្នា​ ព្រមទាំង​មាន​វត្តមាន​លើ​ទីផ្សារ​រហូត​ដល់​ 127​ ប្រទេស​ នេះ​ជា​សញ្ញា​នៃ​កា​រវិ​វត​ន្ត៍​ដ៏​ទំនើប​ដែល​បាន​បង្ហាញ​ពី​ប្រណិត​ភាព​រថយន្ត​ Range​ Rover​ របស់​ចក្រភព​អង់គ្លេស​ដែរ​បំពេញតំរូវការ​របស់​អតិថិជន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ​។​

​សំរាប់​ភាសា​អង់គ្លេស​សូម​ចុច​Link:​ https://bit.ly/31OSQE3

​សូម​អញ្ជើញ​មក​កាន់​អគារ​តាំង​លក់​រថយន្ត​ Jaguar​ Land​ Rover​ ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយ​ណា​ដែល​លោក​អ្នក​ពេញចិត្ត​ឥលូវ​នេះ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត​ Jaguar​ និង​ Land​ Rover​ មាននៅ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​

​សូម​ទំនាក់ទំនង​៖​ 023​ 888-811​ /​ 070​ 999-111​

​គេហទំព័រ​ ផ្លូវការ​៖​ www.landrovercambodia.com

​ទំព័រ​ Facebook​ ផ្លូវការ​៖​ Land​ Rover​ Cambodia

​ទំព័រ​ Instagram​ ផ្លូវការ​៖​ @LandRoverCambo


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង