អ្នកទិញ​រថយន្ត​ទាំងឡាយ​ត្រូវ​ប្រយ័ត្ន​!…​ អាច​ជាប់​ទោស​ពី​បទ​ «ទទួលផល​ចោរកម្ម​» បើ​គ្មាន​ឯកសារបញ្ជាក់​គ្រប់គ្រាន់​!

(​តាកែវ​)៖​ អ្នកទិញ​រថ​យន្ត​ទាំងឡាយ​ត្រូវ​ប្រយ័ត្ន​!…​ អាច​ជាប់​ទោស​ពី​ «បទ​ទទួលផល​ចោរកម្ម​» បើការទិញរថយន្តនោះ ​គ្មាន​ឯកសារបញ្ជាក់គ្រប់គ្រាន់​!​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៥:៣០​នាទី​ ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​ អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ និង​តាម​ការ​បញ្ជា​ពី​ឯកឧត្តម​ ឧត្តមសេនីយទោ​ សុខ​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ​ ជី​ម​ សំ​និ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​។​

​យុវជន​នោះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «​ទទួលផល​ចោរកម្ម​(​លួច​រថយន្ដ​)»​ ខណៈ​ដែល​ខ្លួន​បាន​ទិញ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ lexus​ RX300​ ជាមួយនឹង​ការ​បង់ប្រាក់​មុន​ ១០០០​ដុល្លារ​ នៃ​ប្រាស់​សរុប​ថ្លៃ​រថយន្ត​៤០០០​ដុល្លារ​ ហើយ​សន្យា​គ្នា​ថា​ នឹង​បង់​បង្គ្រប់​នៅ​ពេល​ទទួល​បាន​ឯកសារ​រថយន្ត​ទាំងអស់​។​

​សូម​បញ្ជាក់​ថា​ ការ​ឃាត់​យុវជន​ម្នាក់​ឈ្មោះ​ ជី​ម​ សំ​និ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កូនរ​មា​ ឃុំ​បឹង​ត្រាញ់​ខាងជើង​ ស្រុក​សំរោង​ ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​(​លួច​រថយន្ដ​)​ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ ម៉ូ​សំ​ រី​ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ខណ្ឌ​ទួល​គក​ រាជធានី​ភ្នំពេញ​ ដែល​បាន​បាត់​ពី​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​តាម​រក​ឃើញ​តាម​រយ​:​ប្រពន្ធ​ GPS​ កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ម្សិលមិញ​។​

​ក្រោយ​ឃាត់ខ្លួន​ ឈ្មោះ​ ជី​ម​ សំ​និ​ត​ បាន​សារភាព​ថា​ រូបគេ​បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ lexus​ RX300​ ពី​ឈ្មោះ​ ហេង​ ជា​អ្នកបកប្រែ​ភាសារ​ចិន​ រស់នៅ​ខេត្តកំពត​ ក្នុង​តម្លៃ​៤០០០​ដុល្លារ​ ដោយ​ឲ្យ​មុន​១០០០​ដុល្លារ​ ឯ​ប្រាក់​នៅ​សល់​នឹង​ឲ្យ​បង្គ្រប់​ក្រោយ​ប្រគល់​ឯកសារ​គ្រប់គ្រាន់​។​ បច្ចុប្បន​ជនសង្ស័យ​ និង​វត្ថុ​តាង​ កម្លាំង​ជំនាញ​កំពុង​កសាង​ សំណុំរឿង​តាម​នីតិវិធី​ និង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ជា​ចោរលួច​រថយន្ត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ (SN-​ស្នា​)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង