អគ្គនាយក ព្រមទាំងបុគ្គលិកទាំងអស់នៃអង្គភាពសារព័ត៌មាន Swift News ថ្វាយព្រះពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ព្រះវស្សា

(ភ្នំពេញ)៖ អគ្គនាយក ព្រមទាំបុគ្គលិកទាំងអស់នៃអង្គភាពសារព័ត៌មាន Swift News សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរបវរមហាប្រសើរ ដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ព្រះវស្សា។

 អគ្គនាយក ព្រមទាំងបុគ្គលិកទាំងអស់នៃអង្គភាពសារព័ត៌មាន Swift News សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សូមព្រះបារមី ព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោះប្រទានពរជ័យ សិរីមង្គលព្រះរាជសុខភាពបរិបូរណ៍ ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយ ព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិរន្តរ៍៕ 

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង