ជនជាតិ​​ចិន​ ៧​នាក់ ​ត្រូវ​បាន​ចៅក្រម​​សាលាដំបូង​​ ខេត្តសៀមរាប​ សម្រេច​ឃុំខ្លួន​​បណ្តោះអាសន្ន​ ពី​បទ​បើក​កន្លែង​​លេងល្បែង​​ស៊ីសង​​ខុសច្បាប់​ តាម​​ប្រព័ន្ធ​​អ៊ិ​ន​ធើ​ណិ​ត​

(​សៀមរាប​)៖​ សមត្ថកិច្ច​នគរបាល​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នូវ​ទីតាំង​ល្បែង​ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​ (casino​ online) ២​កន្លែង ​នៅ​កណ្ដាល​ក្រុង​សៀមរាប​ និង​បាន​ឃាត់ខ្លួន​ជនជាតិ​ ៧​នាក់​ កាលពី​រសៀល​​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ ទីតាំង​ទី​១​ក្នុង​បូ​ទិច​ ឌី​វ័ន​ និង​ ទី​២​បូ​ទិច​ ឡាយ​សី​ង​ ដែល​ស្ថិត​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។​

​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​កិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ កុំព្យូទ័រ​យួ​ដៃ​០៨​គ្រឿង​ ទូរស័ព្ទ​ដៃ​១៥​គ្រឿង​ និង​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត​។​

​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៧​នាក់​ មានឈ្មោះ​៖​

១-​ MAO​ SHENYONG​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ២២-០៥-១៩៩០​ ជនជាតិ​ ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ ED១៧៨៨៣៩៧​ ។​

២-​ LI​ MINGHAN​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ២៩-០៨-១៩៩៤​ ជនជាតិ​ ចិន​ កាន់​លិខិតឆ្លងដែន​លេខ​E៨១៧២៩៣៦៤​។​

៣-​ TANG​ XIAOMING​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ១៥-០៨-១៩៩០​ ជនជាតិ​ ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EE១៣៦៣៥១០​។​

៤-​ LIAO​ YULONG​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ២៩-០១-១៩៨៩​ ជនជាតិ​ ចិន​ មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

៥-​ ZHENG​ SHUANGJUN​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ០៤-០៦-១៩៩១​ ជនជាតិ​ ចិន​ មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

៦-​ LEI​ BIN​ ភេទ​ ប្រុស​ កើត​ថ្ងៃ​ទី​ ១៤-០៨-១៩៨៧​ ជនជាតិ​ ចិន​ មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

៧-​ WANG​ ZELING​ ភេទ​ ប្រុស​កើត​ថ្ងៃ​ទី​ ០១-១១-១៩៨៩​ ជនជាតិ​ ចិន​ មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

​ជនជាតិ​ចិន​ទាំង​៧​នាក់​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​ នៅ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​។​ ជុំវិញ​ការ​បង្ក្រាប​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ថៅកែ​ជា​នរណា​នៅឡើយ​ទេ​!​ ប៉ុន្តែ​ទីតាំង​ផ្ដល់​កន្លែង​បើក​ល្បែងស៊ីសង​ខាងលើ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។​

​លោក​ ឧត្តមសេនីយ៍ត្រី​ ជា​ គឹ​ម​សាន្ដ​ ស្នងការ​រង​ខេត្តសៀមរាប​ ទទួល​បន្ទុក​អន្ដោ​ស​ប្រវេ​សបាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​នេះ​ថា​ ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​ទាំង​០៧​នាក់​ ត្រូវ​បាន​លោក​ អ៊ុ​ ចាន់​ថុ​ល​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ ដោយ​ចោទប្រកាន់​ពី​បទ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង