គ្រឿងញៀន​ជិត​៥០​កញ្ចប់​ និង​ជនសង្ស័យ​៤​នាក់​បាន​បញ្ជូន​ដល់​តុលាការ​កំពង់ធំ​ហើយ​!

 

(​កំពង់ធំ​)៖​ គ្រឿងញៀន​ជិត​៥០​កញ្ចប់​ និង​ជនសង្ស័យ​៤​នាក់​បាន​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ នា​វេលា​ម៉ោង​ ១០:៣០​នាទី​ ថ្ងៃ​អង្គារ​ ០១​រោច​ខែ​ ជេស្ឋ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​នេះ​។​

​លោក​វរសេនីយ៍ឯក​ ងួ​ន​ ហ៊ា​ង​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា​ បាន​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​ បន្ទាប់​ពី​បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ០៩:០៥​ នាទី​នៅ​ពេល​កំពង់​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​សារធាតុ​ខុសច្បាប់​ នៅ​ចំណុច​ ភូមិ​ត្រស់​ ឃុំ​ បល្ល័ង្ក​ ស្រុក​ បារាយណ៍​ ខេត្តកំពង់ធំ​ ហើយ​ឃាត់ខ្លួន​បាន​មេ​ក្លោ​ង​ជួញដូរ​ ចែកចាយ​សារធាតុ​ញៀន​០២​ និង​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​០២​នាក់​ ស្រី​០២​នាក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ ទី​១-​ ឈ្មោះ​ ឃុ​ត​ បូ​រ៉ា​ ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ រស់នៅ​ភូមិ​ ត្រស់​ ឃុំ​ បល្ល័ង្ក​ ស្រុក​ បារាយណ៍​ ខេត្តកំពង់ធំ​។​ ២-​ឈ្មោះ​ សម​ វ​ណ្ណា​ ភេទ​ ប្រុស​ អាយុ​ ៣៣​ ឆ្នាំ​ រស់នៅ​ភូមិ​ បូរ​រី​កម្មករ​ សង្កាត់​ ទឹកថ្លា​ ខ័​ណ្ឌ​ សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ៣-​ ឈ្មោះ​ កែវ​ ពេជ្រ​ពន្លឺ​ ភេទ​ ស្រី​ អាយុ​ ២៧​ ឆ្នាំ​ រស់នៅ​ភូមិ​ ចតុទិស​ ឃុំ​ វិហារ​លួង​ ស្រុក​ពញាលឺ​ ខេត្តកណ្ដាល​។​ ៤-​ឈ្មោះ​ សរ​ ស្រី​ទី​ន​ ភេទ​ ស្រី​ អាយុ​ ២៣​ ឆ្នាំ​ រស់នៅ​ភូមិ​បុរី​កម្មករ​ សង្កាត់​ ទឹកថ្លា​ ខ័​ណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​បាន​ដកហូត​វត្ថុ​តាង​ ម្សៅ​ក្រាម​ព​ណ៍​ ស​ថ្លា​៤៦​កញ្ចប់​,​ ទម្ងន់​១៧០​ក្រាម​,​ រថយន្ត​០១​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០២​ គ្រឿង​,​ ទូរស័ព្ទ​ដៃ​០២​គ្រឿង​,​ លុយ​ខ្មែរ​៥០០,០០០​រៀល​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​៕​ (SN-​សុ​ផាត​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com