​ប្រធានាធិបតីចិន​នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងលើកដំបូងក្នុងសប្តាហ៍នេះ​

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថាលោកស៊ីនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រខាងមុខនេះ ដែលដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងរបស់មេដឹកនាំចិនក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ។

CCTV​ បានឲ្យដឹងទៀតថាដំណើរទស្សនកិច្ចនេះស្របពេលខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកូរ៉េខាងជើងផងដែរ​៕ (មាលីកា)

 
appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង