សេចក្តីកែតម្រូវលើអត្ថបទ ដែលមានចំណងជើងថា៖ «តុលាការចេញដីកាឃុំខ្លួន មេការក្លឹបកម្សាន្ត លុច្សសារី នៅគុក PJ ខណៈម្ចាស់ក្លឹបឈ្មោះ វ៉ៃ កំពុងរត់គេចខ្លួន»

(ភ្នំពេញ)៖ អង្គភាពសារព័ត៌មាន Swift News សូមជម្រាបជូនមិត្តអ្នកអានមេត្តាជ្រាបថា៖ អត្ថបទមានចំណងជើង «តុលាការចេញដីកាឃុំខ្លួន មេការក្លឹបកម្សាន្ត លុច្សសារី នៅគុក PJ ខណៈម្ចាស់ក្លឹបឈ្មោះ វ៉ៃ កំពុងរត់គេចខ្លួន» ដែលចេញផ្សាយនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ គឺ Swift News ទទួលបានព័ត៌មានពីប្រភពមន្ត្រីនគរបាល។ ក៏ប៉ុន្តែក្រោយពីផ្ទៀងផ្ទាត់ឡើងវិញម្តងហើយម្តងទៀតដោយហ្មត់ចត់ ទើបដឹងការពិតច្បាស់ថា ឈ្មោះ វ៉ៃ (ថាត់ វ៉ៃ) មិនពាក់ព័ន្ធករណីក្លឹប លុច្សសារី នោះទេ។

សេចក្តីដូចបានកែតម្រូវខាងលើ សូមមិត្តអ្នកអានមេត្តាជ្រាប និងសូមអភ័យទោសលោក ថាត់ វ៉ៃ ចំពោះកំហុសអចេតនានេះ។ អត្ថបទដែលបានផ្សាយនោះ គឺបានលុបចេញរួចហើយ ហើយក៏បានចេញផ្សាយកែតម្រូវរួចហើយដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង