ដីចំការបន្លែ ៥ហិកតា អាចរកចំណូលបានជាង ២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ

(សៀមរាប)៖ ម្ចាស់ចំការឈ្មោះ ដែន ហៀ នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានដាំបន្លែត្រសក់ទ្រើង ត្រប់ ប៉េងប៉ោះ។ល។ លើផ្ទៃដី ៥ហត បានឲ្យដឹងថា ក្នុង ១ឆ្នាំ គាត់​អាច​រកចំណូលជាមធ្យមបានជាង ២ម៉ឺនដុល្លារពីចំការនេះ។

នេះជាកសិករគំរូមួយ នៅក្នុងគម្រោងស្តីពីការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម “ស៊ី អេ ឌី អេហ្វ កូដ” ដែលទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលនូវេលហ្សេឡង់ តាមរយ:កម្មវិធីសម្រប​សម្រួល​ការ​អភិវឌ្ឍន៍​មុខជំនួញកសិកម្មកម្ពុជារបស់អង្គការ អាយ ឌី អ៊ី កម្ពុជា។

គម្រោងនេះមានរយៈពេល ០៥ឆ្នាំ (២០១៤-២០១៩) ដោយអនុវត្តនៅលើខេត្តគោលដៅចំនួន០៣ គឺខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។ គម្រោងមានគោលបំណងបង្កើនប្រាក់ចំណូ​ល​​ដល់គ្រួសារកសិករក្នុង​ខេត្ត​គោល​ដៅ​ទាំង​០៣ តាមរយៈការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណៈអាជីវកម្ម។

បច្ចុប្បន្ន មានកសិករជាង ៣៥០០គ្រួសារ បានទទួលផលពីគម្រោងតាមរយៈការប្រកាន់យករបរដាំបន្លែ​ច្រើន ប្រភេទដោយធ្វើការកែប្រែពីការដាំដុះតាមទម្លាប់ មកធ្វើការដាំដុះតាមលក្ខណៈប្រពលវប្បកម្មដោយប្រើបច្ចេកទេសកសិកម្មថ្មីៗសមស្របតាមលទ្ធភាព ការប្រែប្រួលអាកាសធាតុ និងតម្រូវ​ការ​ទី​ផ្សារ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង