Big C ផ្សារទំនើបដ៏ល្បីរបស់ថៃ​ តម្លៃជាង៦លានដុល្លារ​ ត្រៀមបើកដំណើរការដំបូង​នៅកម្ពុជា​ចុងឆ្នាំនេះ​

(ភ្នំពេញ)៖ ផ្សារទំនើប Big C គ្រោងបើកបម្រើអតិថិជននៅលើទឹកកម្ពុជាជាលើកដំបូងនៅចុងឆ្នាំនេះ​។​ Big C ត្រូវបានវិនិយោក្រុមហ៊ុន CENTRAL GROUP ដ៏ល្បីមួយរបស់ប្រទេសថៃ បានបង្កើតសាខាថ្មីដំបូងបង្អស់ក្នុងប្រទេសកម្ពុជា នៅលើផ្ទៃដី ទំហំ ៧,៨៧៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានចំណាយទឹកប្រាក់ក្នុងការសាងសង់រហូតដល់ ៦.៨លានដុល្លារអាមេរិក ។

ក្រៅពីជាអាគារផ្សារទំនើប និងមានមុខទំនិញដ៏ច្រើនសម្បូរបែប ផ្សារនេះ ក៏មានរោងកុន Major Cine​plex ដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការនៃជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ជាពិសេស ​បង្កើត​ការងារ​សម្រាប់ប្រជាពលរដ្ឋជាង​ ១ ២០០នាក់ផងដែរ​។​

គួរបញ្ជាក់ថា ផ្សារទំនើប Big Cបានកំណត់គោលដៅអតិថិជនដែលមានប្រាក់ចំណូលពីមធ្យម និងទាប ដោយផ្តល់ជូនតម្លៃតាមរយៈការរួមបញ្ចូលតម្លៃទាប ជម្រើសដ៏ច្រើនបែប ជាមួយនឹងបរិយាកាសប្រកបដោយផាសុកភាព និងសេវាកម្មល្អ ដែលគ្រោងនឹងបើកបម្រើការជូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​ នៅក្រុងប៉ោយប៉ែត ព្រំប្រទល់ជាប់នឹងប្រទេសថៃ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង