បុរស​ស្បែក​ខ្មៅ និង​ស្រី​ស្នេហ៍​ខ្មែរ រួមគ្នា បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដាក់​រូប​ជនបរទេស ដើរ​បោក​លុយ​គេ ពេលនេះ ត្រូវ​ប៉េអឹម ចាប់បាន​ហើយ​!

(​ភ្នំពេញ​)៖ បុរស​ស្បែក​ខ្មៅ និង​ស្រី​ស្នេហ៍ ជា​ជនជាតិខ្មែរ ត្រូវបាន​ប៉េអឹម រាជធានី​ភ្នំពេញ ចាប់ខ្លួន ដោយសារ​គូស្នេហ៍​នេះ បង្កើត​ហ្វេ​ស​បុក​ក្លែងក្លាយ ដាក់​រូបថត​ជនបរទេស ដើម្បី​បោកប្រាស់ ក្រោមរូបភាព​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ កើត​ជំងឺ ហើយនឹង​ផ្ទេរ​ទ្រព្យសម្បត្តិ ឲ្យ​តែ​ជនរងគ្រោះ​ផ្ញើរ​ប្រាក់​ឲ្យ​មុន​។​

​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចាប់​បុរស​ស្បែក​ខ្មៅ និង​ស្រី​ស្នេហ៍​នោះ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​បុរស​ជនសង្ស័យ ឈ្មោះ NWOSU MARTINS អាយុ ៣១​ឆ្នាំ ជនជាតិ​អាហ្វ្រិក​ខាងត្បូង និង​ស្រី​ស្នេហ៍​ឈ្មោះ កាន ឡា​នី​ន ហៅ ស្រីអូន អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ បានរួម​គ្នា​បង្កើត​អា​ខោ​ន ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ ដោយ​ដាក់​រូបថត​បុរស​ស្ត្រី​ជនបរទេស ហើយ​ដើរ Add Friend អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ដូចជា ឈ្មោះ Amander Mour ឈ្មោះ Jerry Snow ឈ្មោះ Mark Jonathan និង​ឈ្មោះ Mike Phillip​។​

​បន្ទាប់មក ជន​ទាំងពីរ ក៏បាន​ផ្ញើ​សារ​ទៅ​ជនរងគ្រោះ​ឲ្យ​ទុកចិត្ត និង​សន្យា ផ្ញើ​លុយ​មក​ជនរងគ្រោះ បន្ទាប់មក​ប្រើល្បិច​ឲ្យ​ជនរងគ្រោះ ចេញថ្លៃ​សេវា និង​ពន្ធ​ផ្សេងៗ ដោយ​ផ្ញើ​តាម​វី​ង ជា​បន្តបន្ទាប់ ចំនួន ០៣​លើក ( លើក​ទី​១ ចំនួន ៥៥០ ដុល្លារ លើក​ទី​២ ចំនួន ៥,៣០០ ដុល្លារ និង​លើក​ទី​៣ ចំនួន ៤,៧០០ ដុល្លារ )៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង