ពលរដ្ឋហុងកុងបន្តចេញមកធ្វើការតវ៉ាហើយទាមទារឲ្យលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពី«ការធ្វើបត្យាប័ន»
(ចិន)៖ ក្រុមអ្នកតវ៉ាបន្តចេញមកធ្វើការតវ៉ានៅក្រុងហុងកុងនៅព្រឹកថ្ងៃចន្ទនេះ ហើយទាមទារឲ្យលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពី«ការធ្វើបត្យាប័ន»បន្ទាប់ពីអ្នករៀបចំក្បួនបាតុកម្មបានអះអាងថាមានមនុស្ស២លាននាក់បានចូលរួមក្នុងការដើរដង្ហែតាមដងផ្លូវកាលពីថ្ងៃអាទិត្យ។
ការធ្វើបាតុកម្មនេះត្រូវបានគេចាត់ទុកថាមានទំហំធំជាងការតវ៉ាផ្សេងៗទៀតនៅក្រុងហុងកុងក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។
សូមជម្រាបថាការធ្វើវិសោធនកម្មសេចក្ដីព្រាងច្បាប់ស្តីពី«ការធ្វើបត្យាប័ន»នឹងអនុញ្ញាតឲ្យមានការចាប់បញ្ជូនជនសង្ស័យដែលជាពលរដ្ឋហុងកុងទៅកាន់ប្រទេសចិនដីគោកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ដែលនេះបានជំរុញឲ្យមានការរិះគន់ថាជនជាប់ចោទនៅក្នុងប្រព័ន្ធយុត្តិធម៌ចិននឹងមិនមានសិទិ្ធដូចដែលពួកគេមាននៅក្នុងទីក្រុងហុងកុងឡើយ៕ (មាលីកា)


