រដ្ឋមន្ត្រីការបរទេសអាមេរិក ថា អាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងថា អាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ហើយនៅបន្តទំនាក់ទំនងការទូតរវាងភាគីទាំង២។

នៅក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយ «Fox News Sunday» លោក Pompeo បាននិយាយថា «ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីចៀសវាងសង្គ្រាម។ យើងមិនចង់ធ្វើសង្រ្គាមទេ។ ​ហើយថាអាមេរិកនៅបន្តទំនាក់ទំនងការទូតជាមួយក្រុងតេហេរ៉ង់»។

​សូមជម្រាបថាភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែឡើងកម្ដៅបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់រដ្ឋការដូណាល់ត្រាំថាក្រុងតេហេរ៉ង់បានធ្វើការ​វាយប្រហារទៅ​លើនាវាដឹកប្រេង២គ្រឿងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅក្នុងឈូងសមុទ្រអូម៉ង់ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ។ ក៏ប៉ុន្ដែប្រទេសអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយ៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង