WORLD CUP 20 19: កូរ៉េខាងត្បូងបានត្រឹមលេខ២ ក្រោយចាញ់អ៊ុយក្រែន

(ប៉ូឡូញ)៖ ការប្រកួតកីឡាបាល់ទាត់ជើងឯកយុវជនពិភពលោកអាយុក្រោម២០ឆ្នាំ បានបញ្ចប់ការ ប្រកួតជាផ្លូវការហើយ ដោយអ៊ុយក្រែនជាអ្នកគ្រងតំណែងជើងឯកយុវជននេះ ក្រោយឈ្នះយុវជនមក ពីអាស៊ីកូរ៉េខាងត្បូង ៣ទល់នឹង១។

លេងបាន៥នាទី កូរ៉េខាងត្បូងនាំមុខមុនដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ ដែលធ្វើបានសម្រេចដោយ កីឡាករ Kang-In Lee។

ប៉ុន្តែនាទីទី៣៤ កីឡាករ Vladyslav Supriaga ស៊ុតគ្រាប់ស្មើឱ្យអ៊ុយក្រែន មុនកីឡាកររូបនេះដដែលរក បានគ្រាប់នាំមុខវិញអោយយុវជនអឺរ៉ុប។ មួយនាទីមុនចប់ការប្រកួត Giorgi Tsitaishvili បន្ថែមគ្រាប់ ទី៣ឱ្យអ៊ុយក្រែន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង