៥ខែ ឆ្នាំ២០១៩ ​ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ ​មានជាង ​៨៥លានដុល្លារ​

(ភ្នំពេញ)៖ ទំហំពាណិជកម្មទេ្វភាគីកម្ពុជា-កូរ៉េ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាស្តែងក្នុងរយៈពេល ៥ខែ ឆ្នាំ២០១៩​​នេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីសម្រេចបានចំនួន ៨៥,១លានដុល្លារអាមេរិក។ ក្នុងនោះ កូរ៉េនាំទៅកម្ពុជា ៦៣,៤លានដុល្លា កើនឡើង ១១,២១ភាគរយ រីឯកម្ពុជានាំចូលកូរ៉េ ២១,៦លានដុល្លា កើនឡើង ៤,៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ បានបញ្ជាក់ថា កម្ពុជានៅមានឱនភាពពាណិជ្ជកម្មជាមួយកូរ៉េចំនួន ៤១,៨លានដុល្លា នៅក្នុងខែឧសភានេះ។

គួរបញ្ជាក់ថា ប្រទសទាំងពីរកម្ពុជា-កូរ៉េ បានដាក់ទិសដៅពង្រីទំហំពាណិជ្ជកម្មឲ្យបានដល់ ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង