ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកថាកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី៣ នឹងប្រពឹត្តទៅដោយរលូន

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្ដិសុខជាតិ អាមេរិកលោក លោក John Bolton បានថ្លែងថា កិច្ចប្រជុំកំពូលលើកទី៣ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺអាចធ្វើទៅដោយរលូន គឺអាស្រ័យលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

លោក Bolton បានលើកឡើងកាលពីម្សិលមិញអំពីលទ្ធភាពនៃកិច្ចប្រជុំកំពូលលើកទី៣ ថា «ខ្ញុំគិតថាវាអាចទៅរួចដោយបរិបូរណ៍ ហើយពិតណាស់លោក គីម ជុងអ៊ុន ជាគន្លឹះសំខាន់ក្នុងរឿងនេះ»។

គួររំឭកថាជំនួបកំពូលកាលពីពេលមុនរវាងលោក គីម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប្រទេសវៀតណាមកាលពីខែកុម្ភៈ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងមួយ ដោយសារភាពខុសគ្នាជុំវិញវិសាលភាពនុយក្លេអ៊ែរនិងការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើងពីអាមេរិក៕ (មាលីកា)

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com