គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​របៀបវារៈ ចំនួន ០៤ នៅ​ព្រឹក​ថ្ងៃទី​១៣​មិថុនា​នេះ​

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​បើក​កិច្ចប្រជុំ ពិនិត្យ​លើ​របៀបវារៈ ចំនួន ០៤ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។ របៀបវារៈ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣​មិថុនា​នេះ រួមមាន​៖

១-​ការពិនិត្យ​សំណើសុំ​ប្រកាស​ទទួលស្គាល់​ឯកឧត្ដម សុខ ផេង ជា​តំណាងរាស្ដ្រ​ថ្មី​
​មណ្ឌល​ខេត្ដ​ព្រៃវែង ជំនួស​ឯកឧត្ដម ពៅ សាមី ដែល​បានទទួល​មរណភាព​។​

២-​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ស្ដីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​
​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​រដ្ឋ​ម្ចាស់ កំពុងផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍​
​និង​គ្មាន​ការអនុញ្ញាត​។​

៣-​ការពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​២ នីតិកាល​ទី​៦ នូវ​សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រង​ប្រេងកាត និង​ផលិត​
​ផល​ប្រេងកាត​។​

៤-​ការពិនិត្យ​សេចក្ដីព្រាង​របៀបវារៈ​ទី​៥ ទី​៦ ទី​៧ ទី​៨ ទី​៩ និង​ទី​១០ និង​កាលបរិច្ឆេទ​បន្ដ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៦​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com