នគរបាល​ក្រុង​បាត់ដំបង ចាប់​ដុះក្អែល​អ្នក​ជិះម៉ូតូ​បំពាក់​សុីម៉ាំង​បំពងសំឡេង​ខ្លាំង នៅពេលយប់ បង្កការ​រំខាន​ដល់​អ្នក​ដទៃ​

(បាត់ដំបង)៖ នគរបាលក្រុងបាត់ដំបង ចាប់ដុះក្អែលក្រុមជិះម៉ូតូបំពាក់សុីម៉ាំងបំពងសំឡេងខ្លាំង បង្កការរំខានដល់អ្នកដទៃ និងកាត់ស៊ីម៉ាំងចោល មុនឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ។

ការឃាត់ក្រុមបុរសជិះម៉ូតូរំខាននេះ ធ្វេីឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅពេលក្រុមយុវជនឈាមរាវទាំង៣នាក់នេះ កំពុងបើកបរម៉ូតូ បញ្ចេញសំឡេងខ្លាំងៗ កងរំពង នៅក្នុងក្រុងបាត់ដំបង​​​ ខេត្តបាត់ដំបង។

​លោក​ ឆាង​ វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ក្រុមបង្កការរំខាននេះ មានឈ្មោះ ហាន់ កុសល អាយុ៣១ឆ្នាំ, ឈ្មោះ តោ សុជាតិ អាយុ៣១ឆ្នាំ និងឈ្មោះ ម៉ៅ ឆាយ អាយុ២១ឆ្នាំ៕ (SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com