ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​

(​ស្វាយ​រៀង​)៖​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្ត​ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ស្វាយ​ជ្រុំ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ស្វាយ​យា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​ និង​ប្រកាស​សមាសភាព​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ស្វាយ​យា​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ​ ១០​កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ហែម​ សា​រិ​ទ្ធ​ អភិបាល​ស្ដីទី​ស្រុក​ស្វាយ​ជ្រុំ​,​ លោក​ សុខ​ សំ​អន​ មេឃុំ​ស្វាយ​យា​ និង​លោក​ លោកស្រី​ក្រុមប្រឹក្សា​ឃុំ​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​យា​ លោក​ លោកស្រី​មេ​ភូមិ​ អនុ​ភូមិ​ និង​ជំនួយការ​ភូមិ​ទាំ​១៥​ភូមិ​របស់​ឃុំ​ស្វាយ​យា​ លោកនាយក​សាលា​បឋម​សិក្សា​ទាំង​៥​ លោកស្រី​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ សរុប​ចំនួន​៥១​នាក់​ ស្រី​១៤​នាក់​។​

​កិច្ចប្រជុំ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ ១.​ ប្រកាស​សមាសភាព​ក្រុមការងារ​។​ ២.​ តួនាទី​ភារកិច្ច​របស់​ក្រុមការងារ​ឲ្យ​ស្រប​តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លេខ​:០១​ សណ​ន​ ស្តី​ពី​តួនាទី​ភារកិច្ច​ និង​របៀបរបប​ការងារ​សម្រាប់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត​ ក្នុង​ការ​បំពេញ​បេស​កម្ម​។​ ៣.​ អំពី​សភាពការណ៍​ទូទៅ​ពាក់ព័ន្ធ​នឹង​ល្បិច​កល​របស់​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ដែល​តែងតែ​ប៉ុនប៉ង​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​ល្បិច​កល​ដ៏​ខ្មៅ​កខ្វក់​នេះ​។​ ៤.​ ដាក់​ទិស​ដៅ​ការងារ​ដោយ​រៀបចំ​វេទិការ​សាធារណៈ​ឲ្យ​ស្រប​តាម​កាលវិភាគ​កំណត់​ និង​បាន​គ្រប់​ទីកន្លែង​ក្នុង​ឃុំ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com