អគ្គ​មេបញ្ជាការ​កងទ័ព​សិង្ហបុរី បានស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះ​វត្តមាន​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា

(សិង្ហបុរី)៖ ​ក្រោយពីជំនួបរវាងមេទ័ពជើង​គោ​ កម្ពុជា-សឹង្ហបុរី ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានដឹក​នាំគណៈប្រតិភូ​កម្ពុជា ជួបសម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍​ឯក ម៊ែលវីន អង់​ (Melvyn Ong) អគ្គ​មេបញ្ជាការ​កងទ័ព នៃ​សាធារណរដ្ឋសិង្ហបុរី។

នៅ​ក្នុង​ជំនួប​នោះ ឧត្តម​សេនីយ៍​ឯក ម៊ែល​វីន ​អង់​ អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​សឹង្ហបុរី គាំទ្រ​​ការ​រក្សា និង​បន្ត​ទំនាក់​ទំនង​កងទ័ព​ជើង​គោក​នៃ​ប្រទេស​ទាំងពីរ។

ឧត្តមសេនីយ៍ឯក គាំទ្រគំនិតផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការ រវាងបណ្តាអង្គភាពចំណុះ​កងទ័ព​ជើង​គោក​​នៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កង​​ទ័ព​​​ជើង​​​គោក​​​កម្ពុជា បានលើកឡើងថា ជាការពិតណាស់ការបង្កើតទំនាក់ទំនាក់​រវាងអង្គភាព​ថ្នាក់​​​ក្រោម នឹង​នាំ​មក​នៅ​ភាព​ស្និទ្ធ​​ស្នាល និង​​យោគ​យល់​​គ្នា​ កាន់​តែ​ស៊ី​ជម្រៅ​។ មេបញ្ជាការ​កង​ទ័ព​ជើង​​​​គោក​​​​មាន​​ជំនឿ​​ថា កងទ័ព​ប្រទេស​ទាំង​ពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​ នាពេល​​អនាគត​​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com