សម្តេចក្រឡាហោម ស ខេង៖ កុំចាត់តាំងកងកម្លាំងរបស់ខ្លួនទៅយាមការ៉ាអូខេ និងកន្លែងសប្បាយផ្សេងៗ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់កម្លាំងសមត្ថកិច្ចរបស់យើងថា មន្ត្រីរាជការ មន្ត្រីស៊ីវិល រួមទាំងនគរបាល កងទ័ព និងកងរាជអាវុធហត្ថ អ្នកគ្រប់គ្រងសូមអោយមើល កុំចាត់តាំងកម្លាំងរបស់ខ្លួនទៅយាមការ៉ាអូខេ និងកន្លែងសប្បាយផ្សេងៗ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃពុធ ១០កើ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថាកន្លែងការ៉ាអូខេមួយចំនួននិងកន្លែងសប្បាយផ្សេងៗ បើកអោយប្រើប្រាស់គ្រឿងញៀន ដល់យើងយកកម្លាំងទៅយាម។ ទី១-ខុសទៅហើយ អត់ត្រូវតាមបទបញ្ជា ការប្រើប្រាស់កម្លាំង ហើយទី២-ទៅយាមកន្លែងប្រើប្រាស់គ្រឿងញៀនតែម្តង វាកាន់តែខុសធ្ងន់ធ្ងរថែមទៀត។

សម្តេចក្រឡាហោម នឹងចេញសេចក្តីណែនាំមួយ បច្ចុប្បន្នកំពុងរៀបចំ។ សមត្ថកិច្ចអត់ការងារអីធ្វើនាំគ្នាទៅយមាកាស៊ីណូ ប៉ុន្តែបើយកកម្លាំងសមត្ថកិច្ចរបស់យើងទៅយាម យកកាំភ្លើងរបស់រដ្ឋ ស៊ីប្រាក់ខែរដ្ឋ ស្អីៗរបស់រដ្ឋហើយទៅការពារអោយអ្នកប្រើប្រាស់គ្រឿងញៀនទៀត អន្តរធានប៉ារោយ ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com