សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ មាន​មន្ត្រី​មួយ​ចំនួន​ចែកផ្លូវ​គ្នា​រត់ការ​ យក​លុយ​ដែល​ចាប់​បាន​កាលពី​កន្លង​មក​ ដើម្បី​ទទួល​បាន​ភារ​យ​

(​ភ្នំពេញ)​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ យល់​ថា​អ្នក​ឃុបឃិត​ជាមួយ​ក្រុម​លាង​ពិតជា​ទទួល​បាន​ផលប្រយោជន៍​ ប៉ុន្តែ​បាន​តែ​មនុស្ស​មួយ​ក្រុម​នោះ​ទេ​ យក​មក​ទិញ​ដី​ទិញ​ធ្លី​ ចឹ​ង​ទៅ​ឬ​ក៏​ទីផ្សារ​ដី​អាច​ឡើងថ្លៃ​បន្តិច​ ប៉ុន្តែ​ងាប់​ប្រទេស​ជាតិ​តែ​ម្តង​ ងាប់​ប្រទេស​ជាតិ​ត្រង់​ណា​ ប្រសិនជា​ថ្ងៃ​ណាមួយ​គេ​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ខ្មៅ​ ជា​ប្រទេស​លាង​លុយ​ចប់​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ អាណត្តិ​ទី​៣​ នា​ព្រឹក​ថ្ងៃ​ពុធ​ ១០​កើ​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

​សម្ត​ច​ក្រឡាហោម​ មាន​ប្រសាសន៍​បន្ថែម​ថា​ត្រូវ​សិក្សា​ស្រាវជ្រាវ​ថា​លុយ​នឹង​មក​ពី​ប្រភព​ណា​ ព្រោះ​សា​ម៉ី​ខ្លួន​បាន​សារភាព​ថា​លុយ​ទាំងនោះ​ បាន​មក​ពី​លេងល្បែង​ឈ្នះ​។​ ហើយ​ប្រសិនជា​លុយ​នឹង​ត្រឹមត្រូវ​ អត់​នាំ​គ្នា​ចែកផ្លូវ​គ្នា​រត់ការ​ បើ​លុយ​ខ្ញុំ​ត្រឹមត្រូវ​មិន​ចាំបាច់​អោយ​លោក​ឯង​១០%​ ២០%​ ឬ​៤០%​ កន្លែង​ខ្លះ​ ៥០%​ បើ​លុយ​យក​បាន​មក​វិញ​គេ​សុខចិត្ត​អោយ​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com