សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យស្មារតីនៃការស្រឡាញ់រួបរួមសាមគ្គី កើតមានឡើងកាន់តែច្រើន និងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈនៅក្នុងដួងចិត្តពលរដ្ឋគ្រប់ៗរូប!

(ភ្នំពេញ)៖ «អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងនៅក្នុង និងក្រៅប្រទេស ដែលបានចូលរួមហូបនំបញ្ចុកជុំគ្នាលក្ខណៈជាមហាគ្រួសារខ្មែរប្រកបដោយទឹកមុខរីករាយ ជាមួយនឹងពាក្យសរសើរមិនដាច់ពីមាត់ថា “ឆ្ងាញ់”! ម្ហូបអ្វីក៏មិនឆ្ងាញ់ដល់ម្ហូបខ្មែរយើងដែរ!»។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ទៀតថា «ទោះបីខ្ញុំមិនបានចូលរួមហូបជាមួយបងប្អូនដោយផ្ទាល់ តែតាមរយៈរូបថត និងវីដេអូឃ្លីបដែលបានបង្ហោះលើផេកខ្ញុំ គឺបង្ហាញឲ្យឃើញច្បាស់ថា យើងរួមសាមគ្គី ស្រឡាញ់ជាតិសាសន៍ និងប្រទេសជាតិយើង ហើយនាំគ្នាលើកតម្កើងនំបញ្ចុកដែលជានំនៃអត្តសញ្ញាណរបស់ប្រទេសយើងផងដែរ»។

«សូមឲ្យស្មារតីនៃការស្រឡាញ់រួបរួមសាមគ្គីកើតមានឡើងកាន់តែច្រើន និងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈនៅក្នុងដួងចិត្តពលរដ្ឋគ្រប់ៗរូប»៕ (Swift News)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com