ប្តីប្រពន្ឋមួយគូចេញពីច្រៀងខារ៉ាអូខេប្រពន្ឋលោតសម្លាប់ខ្លួនចោលប្តីនិងកូន

(ភ្នំពេញ ៖ ស្ត្រីដែលជាអាជីវករម្នាក់បានធ្វើអត្តឃាតស្លាប់ចោលប្តីនិងកូនគួរឲ្យសោកស្តាយ បន្ទាប់ពីសង្ស័យថាគាត់មានវិបត្តិគ្រួសារ ខណៈដែលមកពីកម្មវិធីផឹកស៊ីជាមួយមិត្តភ័ក្តិនិងច្រៀងខារ៉ាអូខេជាមួយប្តីវិញសម្រេចចិត្តលោតពីលើខុនដូដោយមិនដឹងមូលហេតុ។
ករណីធ្វើអាតឃាតនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាតថ្ងៃទី១៩ខែមេសា ឆ្នាំ ២០១៧នៅខុនដូលេខ ០៧.០៩បុរីសែនសុខ ផ្លូវលេខ ៥៩៨ ក្រុមទី ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុន ។
សាកសពអាជីវករដែលស្ត្រីនេះ ត្រូវបានគេស្គាល់ឈ្មោះថា យីម.យាង ភេទ ស្រី អាយុ ៣៦ឆ្នាំ មុខរបរ អាជីវករទីលំនៅខុនដូរកើតហតុខាងលើ
តាមប្រភពព័ត៌មានពីប្តីរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងខ្លួន(ស្វាមី)បាននាំគ្នាទៅហូបបាយនិងផឹកស៊ីនៅផ្ទះមិត្តភក្តិនៅបុរីប៉េង.ហួត ។

បន្ទាប់មកក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេនៅហាងសំរិទ្ឋពេជ្រ រួចច្រៀងចប់ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកប្រពន្ធនិងគាត់ជាស្វាមីក៏បើករថយន្តមកផ្ទះហើយពេលមកដល់ផ្ទះប្រពន្ធបានរៀបចំបត់ខោអាវទុកដាកជាធម្មតា ដោយឡែកខ្លួនគាត់ជាប្តីបានរៀបចំម្ហូបអាហារដែលនៅសល់ទុកហូបនៅថ្ងៃស្អែកទៀត ពេលនោះមិនដឹងរឿងអីប្រពន្ធលួចបានបើកទ្វារចេញទៅរានហាលខាងមុខរួចលោតចុះមកក្រោមក្នុងកម្ពស់ជាង១០ម៉ែត្របណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានបានទៅដល់សហការជាមួយកម្លាំងកងរាជអាវុធហត្ថដើម្បីធ្វើកោសល្យវិច័យ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញបានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលោតពីលើខុនដូពិតប្រាកដមែន ឯមូលហេតុដែលបណ្តាលឲ្យស្រ្តីរងគ្រោះដាច់ចិត្តធ្វើអត្តឃាតនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាក្សីជួយបំភ្លឺនៅឡើយ បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានស្វាមីនិងក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តព្រៃវែង៕(SNសឺន ជុំសុធន)

18056738_728072647365462_5270669934345119158_n

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង