​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ​ជំរុញឲ្យក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ ​ដើម្បីត្រួតពិនិត្យ​ ​និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​​របស់រាជរដ្ឋាភិបាល​

(បន្ទាយមានជ័យ)៖ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការ​ងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៩ បានអញ្ជើញជាអធិ​បតីភាពក្នុងពិធី​ប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានការអញ្ជើញចូលរួម​សមាជិក​រដ្ឋសភា​ ព្រឹទ្ធសភា​ ឯកឧត្តម​ អ៊ុ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ លោក-លោកស្រី​ មន្ត្រីរាជការ​ សមត្ថកិច្ច​ពាក់ព័ន្ធ ​គ្រប់ជាន់ថ្នាក់បានចូលរួម​ នៅសាលាប្រជុំសាលាខេត្ត។

ក្នុងនោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ និងថ្នាក់ចុះមូលដ្ឋាន​ ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្រ្តចតុ​កោណ​ដំណាក់កាលទី៤​​ របស់រាជរដ្ឋាភិបាលកម្ពុជាដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសេចក្តីណែ​នាំ​លេខ០១សណនចុះ​ថ្ងៃទី១១​មីនា​២០១៩ ​របស់រដ្ឋាភិបាលកម្ពុជា​ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងារក្នុងការបំពេញបេសកម្ម ដើម្បីត្រួកពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធ​សាស្រ្​តចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ​បានមានប្រសាសន៍ស្នើដល់ក្រុមការងារថ្នាក់ជាតិខេត្តពិនិត្យមើលមុំតូចៗ នៃយុទ្ធសាស្រ្ត​ចតុ​កោណដំណាក់កាលទី៤របស់រដ្ឋាភិបាលដល់ភូមិឃុំ ឬ អត់បានសម្រេចប៉ុនណ្ណា។ ដូចជាការសិស្សាអបរំថ្នាក់មធ្យមសិស្សាសិស្សចូលរៀននៅមានកំរិត។ដូចនេះត្រូវពិនិត្យមើលថាវាមកពីមូលហេតុអ្វីត្រូវដោះស្រាយទាំងអស់គ្នា៕ចេស្តា

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com