អភិបាលខេត្តព្រះវិហារអំពាវនាវឲ្យជនណា​ ដែលជាប់ពាក់ព័ន្ធ​នឹងបទល្មើសព្រៃឈើ​ ឆាប់ដកខ្លួនចេញ​ជា​បន្ទាន់​

(ព្រះវិហារ)៖ អនុកម្មកាបង្ការ និងទប់ស្កាតធនធានធម្មជាតិថ្នាក់ខណ្ឌផ្នែក និងសង្កាត់រដ្ឋបាលព្រៃ​ឈើ​ទូ​ទាំង៨ស្រុក ក្រុង ចំណុះឲ្យខេត្តព្រះវិហារទាំងមូល នៅតែបន្តរដូចជាភ្លៀងរលឹមក្រោមបទបញ្ជាកណ្តាប់​​ដៃដែករបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

ក្នុងនាមជាប្រធានអនុកម្មកាបង្កា និងទប់ស្កាតនូវរាល់បទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានដាក់ចេញនូវបទបញ្ជាកណ្តាប់ដៃដែកដោយមិនអាចនឹងអត់អោនបាននោះឡើយ ចំពោះបុគ្គលទាំងឡាយណាដែលបានពាក់ពន្ធ័ទៅនឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់។ ឯកឧត្តមក៏សុំអំពាវនាវដល់ជនទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងករណីឧក្រឹដ្ឋកម្មព្រៃឈើកន្លងទៅ មេត្តា​ឆាប់ដកខ្លួនចេញជាបន្ទាន់ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ចំពោះករណីបង្ក្រាបបាននូវករណីរថយន្តដឹកជញ្ជូនឈើខុសច្បាប់បានហើយនោះដោយចាប់ពីម៉ោងនេះ ឬក៏ថ្ងៃនេះតទៅ ​គឺមិនត្រូវឲ្យមាន​វប្បធម៌សុំអន្តរាគមន៍​ដោះលែងនោះបានជាដាច់ខាត។

ប្រាប់អ្នកសារព័ត៌មានឲ្យដឹងតាមបណ្តាញសង្គមតេឡេក្រាម កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩​នេះ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងដែរថា ក្រោមបទបញ្ជាផ្ទាល់កងកម្លាំងបន្តចុះត្រួតពិនិត្យនៅគោលដៅសំខាន់ៗ ដូចជាភ្លៀងរលឹមយ៉ាងដូច្នេះដែរដោយ ក្នុងនោះគោលដៅទី១នៅចំនុច/ផ្នែកនឹងសង្កាត់រដ្ឋបាលព្រៃឈើទាំង២ ក្នុងស្រុកជាំក្សាន្តនៅត្រង់ចំនុចថ្នាលបណ្តុះកូនឈើពាក់ស្បែកដោយក្នុងនោះប្រើប្រាស់កំលាំងចម្រុះចំនួន៩នាក់។ គោលដៅទី២ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យដែលមាន​២ទីតាំង១សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យដោយមានមន្ត្រីជំនាញប្រចាំកា២៤​ម៉ោងលើ​២៤​ម៉ោងចំនួន៤នាក់។

ដោយឡែក គោលដៅទី៣សង្កាត់រដ្ឋបាលព្រៃឈើគូលែនមានកំលាំងប្រចាំការចំនួន៣នាក់។ គោល​ដៅ​ទី៤ផ្នែកនឹងសង្កាត់រវៀងមានក្រុមយាមយប់ចំនួន៤នាក់ដោយក្នុងនោះសង្កាត២នាកនឹងផ្នែក២នាក់ និងគោលដៅទី៥នៅចំនុចផ្នែករដ្ឋបាលព្រៃឈើស្រុកឆែបមាន២ទីតាំងសំខាន់ៗ ដោយទីតាំងទី១នៅចំនុចស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ​ជ័យ​សែន​ដោយ​ប្រើប្រាស់កំលាំងចំនួន៤នាក់នឹងចំនុចទី២នៅក្នុងស្រុកឆែបនេះដែរនៅចំនុចថ្លាលបណ្តុះកូនឈើទលមុខចំការអំពៅចិនមានកំលាំងចម្រុះចំនួន​៨​នាក់ផងដែរ៕ដោយសួន ពិសិដ្ឋ

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com