តាម​ពិត​!​ រថយន្ត​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ​សោះ​ ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១០​នាក់​ និង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់​ នៅ​ស្រុក​ភ្នំស្រួច​

(​កំពង់ស្ពឺ)​៖​ យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា​
​កាលពី​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​៥០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ គីឡូម៉ែត្រ​លេខ​៨៥-៨៦​ ចំណុច​ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំ​ស្រួ​ខ​ ខេត្តកំពង់ស្ពឺ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ទឹកដោះគោ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-6503​ ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ វិ​រៈ​ប៊ុ​ន​ថាំ​ មាន​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​សរុប​ចំនួន​១១​នាក់​ (​ស្រី​៤​នាក់​)​ ក្នុង​នោះ​ស្លាប់​៥​នាក់​៥​នាក់​ (​ស្រី​ម្នាក់​)​ របួសធ្ងន់​២​នាក់​ (​ស្រី​ម្នាក់​)​ របួសស្រាល​ ៤​នាក់​ (​ស្រី​២​នាក់​)​។​

​រថយន្ត​ខាងលើ​បើកបរ​ពី​ទិស​ខាងលិច​ ទៅ​ទិស​ខាងកើត​ ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ត្រង់​ចំណុច​ខាងលើ​ បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ នៅ​ពីមុខ​ស្រប​ទិស​គ្នា​រួច​ក៏​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D-7107​ ប្រភេទ​ដឹក​ទំនិញ​ អ្នកបើកបរ​មិន​ទាន់​ស្គាល់ឈ្មោះ​ និង​អា​ស័​យ​ដ្ឋា​ន​(​ចុះ​រត់គេច​ខ្លួន​បាត់​)​ ដែល​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ បញ្ច្រាសទិស​គ្នា​ រួច​រថយន្ត​ម៉ាក​HYUNDAI​ ដឹក​ទំនិញ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ HIGHLANDER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្ន​ពេញ​ 2L-0071​ ដែល​បើកបរ​ពី​ទិស​ខាងលិច​ ទៅ​ទិស​ខាងកើត​ មាន​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ចំនួន​៥​នាក់​ (​ស្រី​ម្នាក់​)​។​

​យោង​តាម​របាយការណ៍​ដដែល​បន្ត​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បណ្តាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស​សរុប​ចំនួន​១៦​នាក់​ (​ស្រី​៥​នាក់​)​ ក្នុង​នោះ​ស្លាប់​មនុស្ស​ចំនួន​១០​នាក់​ (​ស្រី​២​នាក់​)​ របួសធ្ងន់​ចំនួន​២​នាក់​ (​ស្រី​ម្នាក់​)​ របួសស្រាល​ ៤​នាក់​ (​ស្រី​២​នាក់​)​ខូចខាត​រថយន្ត​ ៣​គ្រឿង​(​ឆេះ​រថយន្ត​ចំនួន​២​គ្រឿង​)​។​

​យោង​តាម​របាយការណ៍​បាន​បញ្ជា​ក់ថាៈ​ មូលហេតុ​គ្រោះថ្នាក់​ បណ្តាល​មក​ពី​អ្នក​បើករថយន្ត​ម៉ាក​ HYUNDAI​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-6503​ ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ​ បើកបរ​ក្នុង​ល្បឿន​លឿន​ អ្នកបើកបរ​មានការ​ធ្វេសប្រហែស​ វ៉ា​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​ ចំពោះ​សព​១០​នាក់​ ស្រី​២​នាក់​(​ជនជាតិ​វៀត​ម្នាក់​)​ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ករណី​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​។​ ចំពោះ​វត្ថុ​តាង​ទាំង​៣​នាក់​ បាន​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ស្រួ​ស​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com