LPGA: កីឡាការិនី Lee6នាំមុខជុំទីពីរការប្រកួតកីឡាវាយកូនគោលកម្មវិធី The ShopRite

(អាមេរិក)៖ កីឡាវាយកូនគោល Jeongeun Lee6 មកពីកូរ៉េខាងត្បូង នាំការប្រកួតព្រឹត្តិការណ៍វាយកូនគោល The ShopRite LPGA Classic ក្រោយធ្វើបាន១០ អាន់ឌឺផា (10 under par) ទោះបីជាជុំទី២ធ្វើបានត្រឹមតែ ២ អាន់ឌឺផា (2 under par) ក៏ដោយ។

ចំនែកកីឡាការិនីអាមេរិក Mariah Stackhouse ឈរនៅលំដាប់ទី២ បន្ទាប់ធ្វើបានសរុប៩អាន់ឌឺផា (9 under par)។ ដោយឡែកកីឡាការិនីបីរូប Nanna Koerstz Madsen មកពីដាណឺម៉ាក, Lexi Thompson និងAlly McDonald មកពីអាមេរិក ធ្វើបាន ៧អាន់ឌឺផា (7 under par)។

សូមជម្រាបជួនថាការប្រកួត The ShopRite LPGA Classic ដែលមានកញ្ចប់ប្រាក់រង្វាន់ ១ ​៧៥០ ០០០ដុល្លារ នឹងបញ្ចប់នៅថ្ងៃទី០៩ ខែមិថុនា​នេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com