នគរបាលខណ្ឌ៧មករា បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីលួចទូរសព្ទ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី នៅចំណុចមុខឃ្លាំងសម្ភារៈលេខ ៤២៥ អឺសេរ៉ូ ផ្លូវ ១៩៨ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

 

 

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ខន រ៉ាយុទ្ធ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ ព្រែកតាកែវ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។

 

 

វត្ថុតាងដកហូត ៖ ម៉ូតូម៉ាកប្រេសពណ៌ក្រហម មួយគ្រឿង ,ទូរសព្ទដៃម៉ាកណូគា មួយគ្រឿង, ស្លាកលេខ ភ្នំពេញ រ-8339, កាបូបស្ពាយពណ៌ប្រផេះ មួយ ,ដែកឆាបអត់ដង មួយ, កូនកាំបិតដងឈើមួយ, ដង្កាប់ មួយ, កូនកន្ត្រៃកាត់ មួយ, ប្រដាប់កាច់សោរម៉ូតូ មួយ, ទួឡឺវីស មួយ, និង សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ចំណែកជនរងគ្រោះឈ្មោះ តឹក ទី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យាមឃ្លាំងសម្ភារៈ ទីលំនៅ ឃ្លាំងសម្ភារៈលេខ ៤២៥ អឺ០ ផ្លូវ ១៩៨ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧ មករា មានសម្ភារៈបាត់បង់ ៖ទូរស័ព្ទដៃ មួយគ្រឿង ម៉ាកសាមស៊ុង កាឡាក់ស៊ីណូតធូ ពណ៌ ស លេខ 088 8282 827 ។

 

 

សូមបញ្ជាក់ផងដែរ នៅថ្ងៃ ម៉ោង និងទីកន្លែងខាងលើ ជនរងគ្រោះកំពុងអង្គុយយាមនៅមុខឃ្លាំងសម្ភារៈ ហើយបានទុកទូរសព្ទដៃសាកថ្មនៅលើបង់ ពេលនោះស្រាប់តែ មានជនសង្ស័យចំនួន ពីរ នាក់ មធ្យោបាយម៉ូតូ មួយគ្រឿង ម៉ាកប្រេស ពណ៌ ក្រហម មកឈប់ក្បែរ ហើយគ្នាវាម្នាក់ចុះមក លួចយកទូរសព្ទដៃ របស់ជនរងគ្រោះ ពេលនោះជនរងគ្រោះឃើញ ក៏រត់ដេញតាមហើយស្រែកចោរៗ រួចប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនបាន មួយនាក់ និង ម្នាក់ទៀតរត់គេចខ្លួន ៕

4

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង