កាំកុងត្រូលច្រកអត្តរជាតិប៉ោយប៉ែតបង្ក្រាបបានតែទំនិញតូចតាចដែលមិនបង់លុយយកដុតកម្ទេចចោល

បន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាបការនាំចូលសាច់មាន់ខួចគុណភាពបានជិតមួយតោន យកទៅដុតកម្ទេចចោល ដើម្បីយកស្នារដៃ ប៉ុន្តែទំនិញខួចគុណភាពធំៗជាច្រើនប្រភេទទៀត នាំចូលដោយខុសច្បាប់ មិនដែលបង្ក្រាបបានឡើយ ។

 

 

 

សកម្មភាពបង្ក្រាបសាច់មាន់ ខួចគុណភាពជិតមួយតោន យកទៅដុតកម្ទេចោល ដើម្បីធ្វើរបាយការណ៍ យកស្នារដៃទៅថ្នាក់លើ របស់សាខាកាំកុងត្រូលប្រចាំច្រកទ្វាអត្តជាតិប៉ោប៉ែតនេះ ធ្វើឡើងនៅ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ ដែលបាននាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយអត់ប្រាប់មុខទើបស្ទាក់ចាប់ដុតកម្ទិចនៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែតតែម្តង ។

 

 

 

 

លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកស្ថិតិទីផ្សារ នៃសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាច់មាន់ដែលមន្ត្រីជំនាញរបស់លោកចាប់បាននេះ រួមមាន សាច់មាន់ ឆ្អឹង គ្រឿងក្នុង ជើង និងស្លាប ព្រមទាំងប្រហិតក្លាស្សេគ្រប់ប្រភេទ សរុបចំនួន ៨២៥គីឡូក្រាម។ លោកបន្តថា ទំនិញខូចគុណភាពទាំងនេះ ត្រូវបានក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃមកកម្ពុជា ដោយប្រើរូបភាពជួលកម្មករ បង្កប់ក្នុងបាតរទេះដឹកបន្លែ ផ្លែឈើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច លុះមកដល់ចំណុច ប្រាសាទកំពូលបីនៃច្រកអន្តរជាតិប៉ោយប៉ែត មន្ត្រីជំនាញមានការសង្ស័យក៏ស្ទាក់ឆែកឆេ រកទើបរកឃើញសាច់មាន់ខូចគុណភាពទាំងនោះតែម្តង។ លោកបន្តថា ក្រោយធ្វើការស្ទាក់ចាប់បាន មន្ត្រីសាខាកាំកុងត្រូល បាននាំយកទំនិញទាំងនោះ ទៅដុតកម្ទិចចោលនៅក្នុងបរិវេណផ្កាយ ៥ ដោយមានការសហកាណ៍ជាមួយ មន្ត្រីគយ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផងដែរ ។

 

 

 

 

ចំណែកលោក ស៊ាន ស៊ីណាត ប្រធាន សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានអំពាវនាវ និងសំណូមពរដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសពលរដ្ឋនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណាកុំទិញទំនិញ ឬម្ហូបអាហារខូចគុណភាព យកទៅបរិភោគឱសោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាព មុននឹងទិញត្រូវពិនិត្យអោយបានច្បាស់លាស់ ជៀសវាងទិញប៉ះទំនិញក្លែងក្លាយ ឬអាហារខូចគុណភាព។ ដោយឡែកទំនិញខួចគុណភាព និងគ្មានច្បាប់នៅតែបន្តហូរចូលតាមច្រកអត្តរជាតិយ៉ាងគគ្រឹកគគ្រេងដរដែរ។

 

 

 

 

សូមបញ្ជាក់ថា នៅតាមច្រកអត្តរជាតិ និងច្រករបៀង តាមប្របន្ទាត់ព្រំដែន មានមន្ត្រីគ្រប់ជំនាញ ដូចជាកាំកុងត្រួល សាខាគយ និងរដ្ឋករ ប៉ូលិសសេដ្ឋកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត ឈរជើង ២៤ម៉ោង ប៉ុន្តែហេតុអ្វីបានជាបណ្តែតបណ្តោយឱ្យ ក្រុមឈ្មួញខិលខួចមួយចំនួននៅតែបន្តលួចនាំចូលទំនិញខូចគុណភាព និងទំនិញដែលត្រូវបានច្បាប់ហាមឃាត់ ពីប្រទេសជិតខាងចូលមកទឹកដីកម្ពុជា ពិសេសខេត្តបន្ទាយមានជ័យ។ ប្រសិនបើបង្ក្រាបវិញបានតែអាតូចតាចបង្កប់តាមរទេះអូស ដែលលាក់បាំងមិនប្រាប់មុន ទើបចាប់យកទៅកម្ទេចចោល ប៉ុន្តែមុខទំនិញខូចគុណភាពរាប់រយប្រភេទ ត្រូវបានដាក់លក់តាមទីផ្សារស្ទើគ្រប់កន្លែងតែម្តង៕

photo_2017-04-20_21-06-43 photo_2017-04-20_21-06-39

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង