ស្រវឹងស្រាបើកម៉ូតូលឿនជ្រុកបុករថយន្ដចតចោលលើចិញ្ចើមផ្លូវពីក្រោយស្លាប់ភ្លាមៗ

កំពង់ធំ ៖ បុរសវ័យកណ្តាលម្នាក់ បានបើកបរក្នុងស្ថានភាព ស្រវឹងបាត់បង់ស្មារតី និងមិនមានពាក់មួកសុវត្ថិភាព បានបុកគូតរថយន្តពីក្រោយបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង នៅវេលាម៉ោង០៩ និង ៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ចំណុចភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

 

 

 

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ លីម ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិថ្នល់ថ្មី ឃុំបារាយណ៌ ស្រុកបារាយណ៌ ខេត្តកំពង់ធំស្លាប់ ជិះម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AB-3059 បានបើកទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ ដាយពណ៍ស ពាក់ស្លាកលេខ កំពង់ចាម 3A-4443 ហើយអ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់ស្រមោល។

 

 

 

 

សមត្ថកិច្ចបញ្ជាក់ថា  មូលហេតុបង្កឱ្យមានគ្រោះថ្នាក់ចរចរណ៍ បណ្តាលមកពីជនរងគ្រោះ ផឹកស្រាស្រវឹងជោគខ្លួន បើកម៉ូតូក្នុងល្បឿនលឿន គ្មានភ្លើងបំភ្លឺមើលផ្លូវ អត់ពាក់មួកសុវត្ថិភាព និងរថយន្តចតលើចិញ្ចើមផ្លូវមិនដាក់សញ្ញាត្រឹមត្រូវ។

 

 

 

 

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងប្រគល់សពអោយសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងបានប្រមូលយកទៅ រក្សាទុកនៅប៉ុស្ដិនគរបាលស្រឡៅ បន្ដស្រាវជ្រាវរកម្ចាស់រថយន្ដអោយចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕

photo_2017-04-19_19-11-31 photo_2017-04-19_19-11-43 photo_2017-04-19_19-12-03

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង