ឃាត់ខ្លួនជនបរទេសសញ្ជាតិទួកគីពីបទចោរកម្ម និងស្នាក់នៅខុសច្បាប់នៅកម្ពុជា

(ព្រះសីហនុ) ៖ ជនជាតិបរទេសសញ្ជាតិទួកគីម្នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេស នៃស្នងការដ្ឋាន ខេត្តព្រះសីហុន ចាប់ខ្លួនពីបទចោរកម្មលួចរថយន្ត និងម៉ូតូ ព្រមទាំងស្នាក់នៅកម្ពុជា ដោយខុសច្បាប់គ្មានលិខិតស្នាមអ្វីទាំងអស់។

សកម្មភាពបង្ក្រាបជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង២៣ និង ០០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងភូមិអូរត្រេះ ឃុំរាម ស្រុកព្រៃនប់។

មន្ត្រីការិយាល័យ អនុវត្តនិតិវិធី អន្តោប្រវេសន៍ បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ Gokay Alici ភេទប្រុស សញ្ជាតិទួកគី កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៨៥ ទីកន្លែងកំណើតនៅប្រទេសហូឡង់ ត្រូវបានឃាត់ខ្លួនបណ្តោះ ពីបទចោរកម្មលួចរថយន្ត ម៉ាកកាមរីមួយគ្រឿង ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ ច.៤៥៣៦ ភព២ និងម៉ូតូ ម៉ាកScoopy ពណ៏ស របស់អ្នកដទៃ និងស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ក្នុងមូលដ្ឋានភូមិអូរត្រេះ ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីសមត្ថកិច្ចសាកសួរ ជនបរទេសរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចរថយន្តកាមរីឆ្នាំ១៩៩១ និងម៉ូតូ ម៉ាក Scoopy  ព្រមទាំងមករស់នៅដោយគ្មានលិខិត ឆ្លងដែនពិតប្រាកដមែន។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សមានសតិមិនប្រក្រតី ដើរបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ដែលប្រព្រឹត្តនៅភូមិអូរត្រេះ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ការិយាល័យអនុវត្តនិតិវិធី កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនបរទេសរូបនេះ ទៅសាលាដំបូងខេត្តព្រះសីហនុ ៕

photo_2017-04-19_17-44-53 photo_2017-04-19_17-45-46 photo_2017-04-19_17-45-49 photo_2017-04-19_17-45-46 photo_2017-04-19_17-45-49

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង