នគរបានខណ្ឌឫស្សីកែវ ឃាត់មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ពីរនាក់ 

ភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ពីរនាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលា ម៉ោង១៧និង៣០នាទី នៅចំណុច សំណងមិនរៀបរយមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១. ង្វៀង ធីហ៊្វែរ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាដក(ជួញដូរ)។ ទី២.ឈ្មោះ ឈូក សុខឆេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ក្រុម៨១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ មុខរបរនៅផ្ទះ (ប្រើប្រាស់)។

សម្ភារៈដកហូតរួមមាន ម្សៅក្រាមព៌ណសថ្លាចំនួនបីកញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង