កម្ពុជានិងប្រតិភូពាណិជ្ជកម្មអឺរ៉ុប ​ពិភាក្សាគ្នាអំពីការលើកកម្ពស់​ការធ្វើពាណិជ្ជកម្ម ​និងការវិនិយោគទុន​ក្នុងតំបន់​

(ភ្នំពេញ)៖ អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី នាពេលថ្មីៗនេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Donald P. Kanak នាយកប្រតិបត្តិពាណិជ្ជកម្មសហភាពអឺរ៉ុបនិងអាស៊ាន និងប្រតិភូនៃបណ្ដាក្រុមហ៊ុនពីសហភាពអឺរ៉ុប អំពីការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុននៅក្នុងតំបន់។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរផ្តោតយកចិត្តទុកដាក់លើ ១/- ការទាក់ទាញវិនិយោគ និងការជំរុញពាណិជ្ជកម្មអន្តរជាតិ ២/- បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងធានារ៉ាប់រង ៣/- បញ្ហាពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុនៅអាស៊ាន ៤/- បដិវត្តន៍ឧស្សាហកម្មទី៤ ៥/- ឧបករណ៍សម្រាប់ទីផ្សារហិរញ្ញវត្ថុ (មូល​បត្រអាចជួញដូរបាន) ៦/- ភាពជាដៃគូរវាងវិស័យឯកជន-សាធារណៈ ៧/- ការទូទាត់បែបឌីជីថល និង៨/- ដុល្លារូបនីយកម្ម និងការវិនិយោគ។

ជំនួបនេះបានផ្តល់ជាទស្សនាទានពីវឌ្ឍនភាពនិងទស្សនវិស័យនៃសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដែលជាធាតុចូលបន្ថែមទៀតដល់ការរៀបចំផែនការវិនិយោគលើវិស័យសក្តានុពលរបស់វិនិយោ​គិន​សហភាពអឺរ៉ុប និងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុបនិងកម្ពុជា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង