លិចទូក​បណ្ដាល​ឲ្យស្លាប់ ២នាក់ និង ២៥នាក់ បាត់ខ្លួន នៅលីប៊ី

(លីប៊ី​)៖​ ​មនុស្សយ៉ាងហោច ២នាក់ស្លាប់ និង ២៥នាក់ទៀត កំពុងបាត់ខ្លួន នៅពេលដែលទូកដឹកជន​ចំណាកស្រុក បានលិចនៅឆ្នេរសមុទ្រ​ប្រទេសលីប៊ី។

ជនចំណាកស្រុក​សរុបចំនួន ៧៣នាក់ ត្រូវបាន​​ឆ្មាំសមុទ្រសង្គ្រោះ ក្នុងនោះ រួមមាន បុរស ៤០នាក់ ស្ត្រី២៥ នាក់ និងកុមារ ៨ នាក់ ដែលធ្វើដំណើរមកពីប្រទេសស៊ូដង់ កេនយ៉ា កូឌីវ័រ និងនីហ្សេរីយ៉ា។

សាកសព​​ស្ត្រីម្នាក់ និងកុមារម្នាក់ ត្រូវបានរកឃើញ៕ (មាលីកា)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង