សម្តេច​តេ​ជោ ហ៊ុន សែន ច្រានចោល​ការចោទប្រកាន់​គ្មាន​ការពិត​របស់​ទណ្ឌិត សមរង្ស៊ី ដែលថា សម្តេច ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​ទណ្ឌិត សមរង្ស៊ី ថា សម្តេច ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ដែលជា​ដន្លង​នឹង​សម្តេច​។ សម្តេច​ក៏បាន​បបួល​ទ​ណ្ឌិ​ត​រត់ចោលស្រុក​នោះ ស្បថ​ដាក់​ជីវិត​មួយ​ពូជ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ទណ្ឌិត សម រង្ស៊ី បាន​លើកឡើងថា សម្តេច​ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ហើយ​នៅពេលនេះ កូនប្រុស​របស់លោក ហុក ឡង់ឌី ដែលជា​កូនប្រសារ​របស់​សម្តេច កំពុង​សហការ​ជាមួយ​សម្តេច​សខេង ដើម្បី​សងសឹក​នឹង​សម្តេច​វិញ​។
​ក៏ប៉ុន្តែ​ការលើកឡើង​របស់​ទណ្ឌិត​សមរង្ស៊ី​ដូច្នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ច្រានចោល​ចំពោះ​ការលើកឡើង ដែល​គ្មាន​ការពិត​នេះ​។ សម្តេច​ប្រកាស​បបួល​ទណ្ឌិត​សមរង្ស៊ី ស្បថ​ដាក់​ជីវិត​មួយ​ពូជ ហើយ​បើ​ទណ្ឌិត សមរង្ស៊ី មិន​ហ៊ាន​ស្បថ​ទេ ក៏ត្រូវ​បញ្ចេញ​ភស្តុតាង​តាម​ហ្វេ​ស​ប៊ុ​កនូវ​ការលើកឡើង​របស់ខ្លួន​នោះមក​។

កើត​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​១៩៥៧ នៅ​ខេត្តស្វាយរៀង លោកនាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ មាន​ភរិយា​ឈ្មោះ ម៉ែន ភក្ដី មានកូន​ចំនួន ៥​នាក់ ( ប្រុស​បី ស្រី​ពីរ​)​។ កូនស្រី​ម្នាក់ និង​កូនប្រុស​ម្នាក់ របស់លោក ហុក ឡង់ឌី គឺជា​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ នោះ​គឺ​លោក ឌី វិជ្ជា ជា​ស្វាមី​របស់លោក​ស្រី ហ៊ុន ម៉ា​ណា និង​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ជា​ភរិយា​របស់លោក ហ៊ុន ម៉ានិត​។​

​លោកនាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី បានទទួល​មរណភាព កាលពី​យប់​ថ្ងៃអាទិត្យ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ដោយសារ​ឧប្បត្តិហេតុ ធ្លាក់​ឧទ្ធម្ភាគចក្រ នៅឯ​ខេត្តស្វាយរៀង​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង