ព្រោះជំងឺប្រចាំកាយយុវជន​ម្នាក់​មុន​ធ្វើ​អត្តឃាតបានទុកលិខិតជូន​ម្តាយ​ ហើយផ្តាំថា «​ម៉ែ​យក​លុយ​បង់គួ​ឲ្យ​កូន​ផង​!»

(​សៀមរាប​)៖​ តាម​ប្រភព​ពី​អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ យុវជន​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​មិន​សង្ឃឹមថា​ព្យាបាល​ជា​ បាន​សំរេចចិត្ត​ធ្វើ​អត្តឃាត​(​ចងក​សម្លាប់​ខ្លួនឯង​)​ ដោយ​បន្សល់​ទុក​នូវ​សំបុត្រ​១​ច្បាប់​។​
​បណ្តាំ​ចុង​ក្រោយ​នៃ​លិខិត​បន្សល់​ទុក​ឲ្យ​ម្តាយ​នេះ​ មាន​ខ្លឹមសារ​ ប្រាប់​ម្តាយ​ថា​ កូន​មិន​ចង់​ឲ្យ​ម្តាយ​ពិបាក​តទៅ​ទៀត​ទេ​….​ ។​ «​ម៉ែ​យក​លុយ​បង់គួ​ឲ្យ​កូន​ផង​»​។​

​ ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​ ជាង​៥​ល្ងាច​ ថ្ងៃ​សុក្រ​ថ្ងៃ​ទី​៣១​ខែឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ខាងជើង​ផ្ទះ​ចម្ងាយ​ប​១៥​ម​ លើ​ដើម​ស្នាយ​កម្ពស់​ ២.១០​ម​ ដោយ​ចង​នឹង​ក្រមា​ពណ៌​ក្រហម​លាយ​ ស​ ស្ថិត​នៅ​ក្រុម​ទី​៣​ ភូមិ​ប្រ​ម៉ា​ សង្កាត់​ ក្របី​រៀល​ក្រុង​-​ខេត្តសៀមរាប​ ។​

​សមត្ថកិច្ច​ ឲ្យ​ដឹង​ថា​សព​ជន​រង​គ្រោះ​ មានឈ្មោះ​ ឆែម​ តួ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​ រៀន​នៅ​វិទ្យា​ល​យ័ស​ម្តេច​ឱ​។​

​សមត្ថកិច្ច​បន្ត​ថា​ តាម​ការ​សាកសួរ​បំភ្លឺ​ ពី​ឪពុក​ម្តាយ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កូន​របស់​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​(​ជម្ងឺរបេង​ឆ្អឹង​)​ពេល​ធ្វើ​ទុក​ម្តងៗ​ គឺ​ចង់​តែ​វង្វេង​ ហើយ​ស្រែក​ឈឹ​ក្បាល​ចង់​បែក​។​

​តាម​ការ​ពិនិត្យ​សាកសព​នៅ​លើ​ខ្លួន​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ឡើយ​ សព​ជន​រង​គ្រោះ​ គឺ​ពិតជា​ស្លាប់​ដោយសា​ធ្វើ​អត្តឃាត​(​ចងក​)​សំលាប់​ខ្លួន​មែន​។​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង