តេអ៊ីរ៉ង់៖ ការចរចាអាចធ្វើបាន ប្រសិនបើអាមេរិកបង្ហាញនូវការគោរពចំពោះអ៊ីរ៉ង់

ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានថ្លែងកាលពីថ្ងៃសៅរ៍ ទី០១ ខែមិថុនានេះថា អ៊ីរ៉ង់អាចនឹងចរចាជាមួយអាមេរិក ប្រសិនបើមេដឹកនាំរបស់អាមេរិកបង្ហាញនូវការគោរពចំពោះអ៊ីរ់ង់ ដោយចៀសវាងការមើលស្រាលលើប្រទេសនេះ ។

រហូតដល់ពេលបច្ចុប្បន្ននេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាង ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តឡើងកម្តៅនៅឡើយ ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរនៅតែបន្តសង្គ្រាមពាក្យសម្តីជាមួយគ្នា ។

សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទាំងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ និងទាមទារអោយអ៊ីរ៉ង់ជួបចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីដែលល្អជាងមុន ប៉ុន្តែអ៊ីរ៉ង់ប្រកែកមិនព្រមចរចាជាមួយអាមេរិក ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង