មេការធំថៅកែឈើស៊ី សត្រូវបានសមត្ថ​កិច្ច​ឃាត់ខ្លួន

ភ្នំពេញ៖ មេការធំរបស់ថៅកែរកស៊ីឈើដ៏ល្បីឈ្មោះស៊ី ស ត្រូវជាកូនប្រសារមន្ត្រីប៉េអឹមខេត្តកំពង់ស្ពឺនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន នៅរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល។

 

 

 

មេការដឹកឈើខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួននោះមានឈ្មោះ វាសនា ហៅផាន់ សាបាន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមេការឈរទិញប្រមូលឈើគ្រប់ប្រភេទពីខេត្តពោធិសាត់ ស្តុកទុកក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងនាំយកទៅលក់នៅប្រទេសវៀតណាម។

 

 

 

មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ប្រាប់ថា ឈ្មោះ វាសនា ដែលជាមេការរបស់ថៅកែឈើដ៏ធំឈ្មោះស៊ី ស ជាកូនប្រសារលោកឆេង ឡុង នាយរងសេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ពិតប្រាកដកមែន។

 

 

 

សូមរំលឹកថា មេឈ្មួញរកស៊ីឈើល្មើសច្បាប់ឈ្មោះស៊ី ស បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធបទល្មើសព្រៃឈើដឹកឆ្លងដែនទៅលក់ប្រទេសវៀតណាម ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបង្ក្រាប និងព័ទ្ធភូមិគ្រឹះក្នុងភូមិសាមគ្គី(វត្តចំណា) សង្កាត់កណ្តោលដុំ ក្រុងច្បារមន របស់លោកឆេង ឡុង ជាឪពុកក្មេក ខណ:ពេលបើករថយន្តដឹកឈើចេញពីផ្ទះបំរុងដឹកទៅប្រទេសវៀតណាមនោះ។

 

 

 

 

បន្ទាប់ពីសមត្ថកិច្ចបង្ក្រាប ឈ្មោះស៊ី ស បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចបានកសាងស ណុំរឿងបញ្ជូនទៅកាន់តុលាការធ្វើការចោទប្រកាន់ រហូតដល់រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទ ជាឈ្មួញប្រមូល ទិញឈើនៅក្នុងទឹកដីខេត្តពោធ៌សាត់ ដឹកយកមកអោយមេរបស់គេនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ សំរាប់នាំចេញទៅប្រទេសវៀតណាមតាមទឹកដីខេត្តកំពត និងខេត្តតាកែវ។

 

 

 

លោកវរ:សេនីយ៍ត្រី ណុល ដារ៉ា នាយការិល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹង នៅម៉ោង ២០ និង ០៥នាទី ថ្ងៃទី១៩ ខែមេសានេះថា ជនជាប់ចោទឈ្មោះ វាសន ហៅផាន់ សានា សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ហើយនឹងត្រូវបញ្ជូនទៅកាន់ តុលាការ ខេត្តកំពង់ស្ពឺព្រឹកស្អែកនេះ៕

IMG-20170419-WA0085 IMG-20170419-WA0084fn-2017-04-19-17-33-14-0

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង