គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​ បាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទស្សនកិច្ច​នៅប្រទេសវៀតណាម​និងឡាវ​

(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយភាពជោគជ័យ នៅល្ងាចថ្ងៃទី១​ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយម​វៀតណាម​ ពីថ្ងៃទី២៨​ ដល់ថ្ងៃទី៣០​ ខែឧសភាឆ្នាំ២០១៩ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិ​ត​ឡាវ​ ពីថ្ងៃទី៣០​ ខែឧសភា​ ដល់ថ្ងៃទី១​ ខែមិថុនាឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់​​លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងលោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភានៃសាធា​រ​ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី ដែលមានតំាងពីយូរណាស់មកហើយនោះ កាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ពិសេស​នៅក្នុងក្របខណ្ឌរដ្ឋសភានិងរដ្ឋសភា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង