សម្តេច​តេជោ ​ហ៊ុន ​សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ធនាគារ ចេត្រាស់ធ៏​ (J Trust Bank)

(តូក្យូ,ជប៉ុន)៖​ នៅរសៀលថ្ងៃទី៣០ ខែឧសភានេះ​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​អោយ​លោក​ ណូប៊ូយ៉ុង ​ស៊ិ ​ហ្វូជិសាវ៉ា ​(Nobuyushi Fujisawa)​ ប្រធាន​ធនាគារ ​ចេត្រាស់ធ៏​ (J Trust Bank) ​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ ​នៅ​ទីក្រុង​ត្យូក្យូ ​ប្រទេស​ជប៉ុន។

នៅក្នុងជំនូបនេះ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ ​(J Trust Bank) បានគោរពថ្លែងអំណរគុណ​​ដល់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ដែលបាន​ចំណាយ​ពេល​វេលា​ផ្តល់​ការ​អនុញ្ញាត​អោយរូប​លោក​ និង​គណៈប្រតិភូចូលជួបសំដែងការគួរសម។

លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចតេជោនយករដ្ឋមន្រ្តីថា កន្លងមកនេះលោកបានទិញភាគហ៊ុនរបស់ធនាគារANZ Royal ។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចបន្តថា ដូច្នេះពេលនេះរូបលោក នឹងធ្វើការសហការការងារ​ជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ា គិត ម៉េង ។

ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)ធ្វើការសហការ​ជាមួយក្រុមហ៊ុនខ្មែរ ពោលគឺជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ា គិត ម៉េង ។

ក្នុងឱកាសនេះលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា តាមផែនការ លោកមានគំរោងប្តូរឈ្មោះ​ធនាគារ ANZ Royal ​ទៅជាធនាគារ ចេត្រាស់ធ៏ រ៉ូយ៉ាល់ (J Trust Royal Bank) វិញ ហើយ​គ្រោង​នឹងប្តូរឈ្មោះនៅខែសីហាខាងមុខនេះ។

លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) ក៏បានជំរាប​សម្តេចតេជោ​ទៀតថា កន្លងទៅ ខាងធនាគារ​ ANZ Royal មិនសូវបានផ្តល់​ឥណទាន​ទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែធនាគារ ចេត្រាសធ៏ រ៉ូយ៉ាល់ នឹងផ្តល់ប្រាក់កម្ចី រឺឥណទាន​ទៅ​ក្រុមហ៊ុនខ្មែរ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) ជួយដល់ក្រុមហ៊ុនខ្មែរ ដែលតំរូវការឥណទាន ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរដល់ក្រុមហ៊ុន ចេត្រាសធ៏របស់ជប៉ុន ដែលបានទៅបណ្តាក់ទុកនៅកម្ពុជា។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏បានបង្ហាញការរីករាយ និងស្វាគមន៏សំរាប់លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង